ព័ត៌មានអន្តរជាតិ

រុស្សីបង្ហាញក្តីបារម្ភចំពោះ សកម្មភាពណាតូក្បែរ តំបន់ព្រំដែនបេឡារូស

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញបានសរសេរថារដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu នៅថ្ងៃអង្គារនេះបានបញ្ជាក់ថាស្ថានភាពនៅតាមព្រំដែន រវាងប្រទេសរុស្ស៊ីនិងបេឡារុសនៅតែមានភាពតានតឹងដដែលព្រោះខ្លួនបានរកឃើញមានភស្តុតាងបង្ហាញថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងដែលហៅកាត់ថាណាតូកំពុងតែបង្កើនវត្តមានយោធារបស់ខ្លួនយ៉ាងខ្លាំង នៅក្នុងតំបន់នេះ។

ទីភ្នាក់ងារសារព័ត៌មានជាតិរបស់រុស្សី Sputnik បានដកស្រង់សម្តីលោករដ្ឋមន្រ្តីថាស្ថានភាពនៅតាមព្រំដែនខាងលិចនៃប្រទេសនៅតែមិនមានភាពល្អប្រសើរនៅឡើយខណៈដែលណាតូនៅតែបន្តពង្រីកវត្តមាន

របស់ខ្លួននៅទីនោះ។

លោក Shoigu បានបន្តទៀតថា ដោយមើលឃើញពីស្ថានភាពយោធានិងនយោបាយដែលកំពុងតែសកម្មបែបនេះនៅក្នុងតំបន់និងបញ្ហាប្រឈមព្រមទាំង ការគំរាមកំហែងថ្មីៗទាក់ទង

នឹងភេរវកម្មអន្តរជាតិក្រសួងការពារជាតិរុស្ស៊ីយល់ថា ការធានាសន្តិសុខយោធារបស់រដ្ឋនឹងក្លាយទៅជា ភារកិច្ចអទិភាពដែលនឹងត្រូវអនុវត្តមានជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top