ព័ត៌មានអន្តរជាតិ

តួកគី និងរុស្ស៊ី ពិភាក្សាគ្នាពីការ វាយប្រហារ តាមអាកាសរបស់រុស្ស៊ី ប្រឆាំងនឹងក្រុមឧទ្ទាម នៅស៊ីរី

អង់ការ៉ា ៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយសមភាគីរុស្ស៊ីលោក Sergey Lavrov កាលពីថ្ងៃអង្គារមួយថ្ងៃ បន្ទាប់ពីការវាយប្រហារ តាមអាកាសរបស់រុស្ស៊ី បានសម្លាប់ក្រុមឧទ្ទាមដែលគាំទ្រដោយតួកគីជិត ៨០ នាក់នៅក្នុងប្រទេសស៊ីរី ។

ទីភ្នាក់ងារពាក់កណ្តាលផ្លូវការ Anadolu បានដកស្រង់ប្រភពការ ទូតអនាមិក ដែលថាប្រទេសស៊ីរី និងប្រទេសលីប៊ី គឺជាបញ្ហាដែលត្រូវបានពិភាក្សា ដោយរដ្ឋមន្ត្រីការបរទេស ទាំងពីរក្នុងពេលសន្ទនា ។

ប្រភពបានឲ្យចឹងទៀតថា ការវាយប្រហាររបស់រុស្ស៊ី នៅក្នុងខេត្ត Idlib ភាគពាយ័ព្យនៃប្រទេសស៊ីរី គឺស្ថិតនៅលើរបៀបវារៈ។

អ្នកឃ្លាំមើលសង្រ្គាម បានរាយការណ៍កាលពីថ្ងៃច័ន្ទថា យ៉ាងហោចណាស់ក្រុមឧទ្ទាម ៧៨ នាក់ត្រូវបានសម្លាប់ ដោយការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ប្រឆាំងនឹងជំរុំយោធា ប្រឆាំងមួយ នៅខេត្ដ Idlib៕

ដោយ ឈូក បូរ៉ា

Most Popular

To Top