ព័ត៌មានអន្តរជាតិ

របាយការណ៍ ៖ ទីផ្សារឧបករណ៍បំពងសំឡេង ឆ្លាតវៃរបស់ចិនដីគោក នឹងកើនឡើង១៦ភាគរយ នៅឆ្នាំ ២០២០

ប៉េកាំង ៖ យោងតាមរបាយការណ៍ ចុងក្រោយ ពីក្រុមហ៊ុនវិភាគទីផ្សារបច្ចេកវិទ្យា ពិភពលោក Canalys បានឲ្យដឹងថា ទីផ្សារឧបករណ៍បំពង សំឡេង ដ៏ឆ្លាតវៃរបស់ចិនដីគោកត្រូវ បានគេរំពឹងថានឹងកើនឡើង ១៦ ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំនៅក្នុងឆ្នាំ ២០២០ ខណៈទីផ្សារផ្សេងទៀតកើនឡើង ៣ ភាគរយក្នុងពេលមានជំងឺរាតត្បាតគ្របដណ្តប់លើទីផ្សារ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

ទីផ្សារឧបករណ៍បំពងសំឡេង ឆ្លាតវៃទូទាំងពិភពលោកត្រូវបានគេរំពឹងថា នឹងលេចចេញជាខ្លាំងនៅឆ្នាំ ២០២១ ដោយទីផ្សារនៅខាងក្រៅប្រទេសចិន នឹងងើបឡើងវិញ និងរួមចំណែកមួយចំណែកធំ នៃកំណើនប្រចាំឆ្នាំ។ ក្រុមហ៊ុន Canalys រំពឹងថា ទីផ្សារនឹងឈានដល់ ១៦៣ លានគ្រឿង នៅឆ្នាំក្រោយគឺកើនឡើង ២១ ភាគរយ ។

ចំនួនអ្នកប្រើប្រាស់ ឧបករណ៍បំពងសំឡេងឆ្លាតវៃ ដែលបានតំឡើងនៅទូទាំងពិភពលោក ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៦៤០ លាននាក់នៅឆ្នាំ ២០២៤ ដែលបើកផ្លូវសម្រាប់ការផ្លាស់ប្តូរគំរូកុំព្យូទ័រ ។ ប្រធានផ្នែកស្រាវជ្រាវ Canalys លោក Jason Low មានប្រសាសន៍ថា នៅពេលអនាគតបទពិសោធន៍ នៃការស្តាប់របស់អតិថិជននឹងត្រូវបានផ្លាស់ប្តូរ និងជំរុញដោយបញ្ញាសិប្បនិម្មិត ៕ដោយ៖លី ភីលីព

Most Popular

To Top