កណ្តាល ៖ មន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តាល បើកការប្រកួតកីឡាតេក្វាន់់ដូ WT និងកីឡាចំបាប់ជ្រើសរើសជើង ឯកថ្នាក់ខេត្ត របស់ខ្លួនដែលនឹងប្រព្រឹត្តិ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២០ ដើម្បីចម្រាញ់រកកីឡាករ មានសមត្ថភាព តំណាងឲ្យខេត្តកណ្តាល ទៅចូលរួមការប្រកួតជ្រើសរើសជើង ឯកថ្នាក់ជាតិ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ដោយមានអញ្ជើញ ប្រកាសបើកពី លោក ពៅ វណ្ណា ប្រធានការិយាល័យខេត្តកណ្តាល ។
លោក ពៅ វណ្ណា ប្រធានការិយាល័យខេត្តកណ្តាល មានប្រសាសន៍ថា ដោយបានការអនុញ្ញាតពីថ្នាក់ដឹកនាំ ខេត្តកណ្តាល មន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តាបើកការ ប្រកួតកីឡាតេក្វាន់់ដូWT និងកីឡាចំបាប់ជ្រើសរសើជើងឯក ថ្នាក់ខេត្ត របស់ខ្លួនដើម្បីចម្រាញ់រកកីឡាករ មានសមត្ថភាព តំណាងឲ្យខេត្ត ចូលរួមការប្រកួតនានា ។ ចំពោះកីឡាតេក្វាន់់ដូWT យើងធ្វើឡើងនៅទីកុ្រងតាខ្មៅ ដែលមានកីឡាករ-កីឡាការិនី ចំនួន៤៦នាក់ មកពី៦ក្លិប នៅទូទំាំងខេត្តកណ្តាល លើ៧វិញ្ញាសា។
លោកបន្តថា ចំណែកកីឡាចំបាប់ជ្រើសរសើជើងឯក ថ្នាក់ខេត្តប្រព្រឹត្តឡើង នៅវិទ្យាល័យ ស្រុកវិហារសួគ៌ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២០ ក៏ចម្រាញ់រកកីឡាករ មានសមត្ថភាពដែរ ក្រោយពីបញ្ចប់ខេត្តនឹងរៀបចំ ការប្រកួតមហាជនទៀតផង ។
សម្រាប់ការប្រកួតកីឡាតេក្វាន់់ដូWT ក្លិបមាន ៖ ក្លិបកីឡាតេក្វាន់់ដូWTបក្សីដែក ក្លិបកីឡាតេក្វាន់់ដូWTLCDI ក្លិបកីឡាតេក្វាន់់ដូWTអាស៊ី ក្លិបកីឡាតេក្វាន់់ដូ WT KA ក្លិបកីឡាតេក្វាន់់ដូWT OP1 ក្លិបកីឡាតេក្វាន់់ដូWT ខ្លាខ្មៅ និងក្លិបកីឡាតេក្វាន់់ដូWTខ្លាស ។
ចំពោះវិញ្ញាសាមេគុន រួមមាន៖កុមារី អាយុ ១០-១៤ឆ្នាំ នារី អាយុ ១៥-២៨ និងវិញ្ញាសាប្រយុទ្ធ ៖ កុមារាអាយុ ៦-៨ឆ្នាំ ក្រោម៤០គ.ក្រ កុមារាអាយុ ៩-១១ឆ្នាំ ក្រោម៤១គ.ក្រ បុរស អាយុ ១៣-១៧ឆ្នាំ ក្រោម៧៥គ.ក្រ នារីអាយុ ១៣-១៤ឆ្នាំ ក្រោម៥៥គ.ក្រ និងនារីអាយុ ១៤-១៧ឆ្នាំ ក្រោម៤៩គ.ក្រ ៕
ដោយ៖លី ភីលីព