បរទេស ៖ ដូចដែរតាមផែនការ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានធ្វើដំណើរ មកដល់នៅទីក្រុងញូវ ដែលីកាលពីថ្ងៃចន្ទ ដើម្បីបំពេញដំណើរ ទស្សនកិច្ច នៅអាស៊ីរបស់លោក និងក្នុងគោលបំណង ពង្រឹង ទំនាក់ទំនង នៅចំពោះមុខឥទ្ធិពលរបស់ចិន ដែលកំពុងកើនឡើង នៅទូទាំងតំបន់។
ក្រសួងការពារជាតិឥណ្ឌា បានប្រកាសថា ខ្លួននឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងយោធា ស្តីពីការចែករំលែកទិន្នន័យផ្កាយរណប ជាមួយអាមេរិកផងដែរ នៅក្នុងអំឡុងពេល ដំណើរទស្សនកិច្ចនេះ ដែលរួមមានទាំងរដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិកគឺលោក Mark Esper ចូលរួជាវត្តមានផង។
គួរឲ្យដឹងដែរថា កិច្ចព្រមព្រៀងផ្លាស់ប្តូរមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការស្តីពីកិច្ចសហប្រតិបត្តិការ ភូមិសាស្ត្រនឹងអនុញ្ញាត ឱ្យឥណ្ឌាទទួលបានទិន្នន័យសម្រាប់ ភាពត្រឹមត្រូវ នៃគោលដៅអាវុធដូចជាមីស៊ីល និងដ្រូនជាដើម ៕
ប្រែសម្រួល៖ស៊ុនលី