ថ្លែងទៅកាន់ក្រុមអ្នកកាសែត នៅថ្ងៃនេះនៅក្នុងទឹកដី របស់ Barcelona ប្រធានក្លឹបលោក Josep Maria Bartomeu បានបើកបង្ហាញ ពីការងារសំខាន់ជាច្រើន ដែលក្លឹបកំពុងដំណើរការ។
ក្នុងនោះផងដែរលោក Bartomeu ក៏បានលើកឡើងពីបញ្ហា ក្នុងការបន្តកុងត្រា ជូនកំពូលកីឡាករឆ្នើម របស់ក្លឹប គឺ Lionel Messi ដែរ ។ ទោះបីជាយ៉ាងណាក្តី ការបញ្ជាក់របស់លោក Bartomeu មិនអាចឲ្យយើងមើលឃើញថា តើ Messi នឹងបន្តឬក៏យ៉ាងណានោះដែរ។
លោក Bartomeu បាននិយាយថា អស់ជាច្រើនសប្តាហ៍មកហើយ ដែលក្លឹបបានព្យាយាមការពារផែនការ របស់យើងដែលមានបំណង ចង់បាន នូវទំរង់លេងដ៏ល្អបំផុត របស់ក្លឹបទាំងកីឡាករវ័យក្មេងឆ្នើម ឬកីឡាករចាស់ ដែលមានបទពិសោធ ជាពិសេសដូចជា Messi ជាដើម ។ មានពេលវេលាដ៏ សមរម្យដែល Messi នឹងអាចប្រាប់យើងថា គាត់នៅឬបន្ត ប៉ុន្តែច្បាស់ណាស់គ្រប់គ្នា នៅទីនេះចង់ឲ្យគាត់ បញ្ចប់អាជីពនៅ Camp Nou តែម្តង៕
ប្រែសម្រួល៖ស៊ុនលី