អាមេរក ៖ ក្រុមហ៊ុនបណ្តាញ ផ្សព្វផ្សាយសង្គម Facebookបានបើកដំណើរការ ការលេងហ្គេម Cloud សម្រាប់កុំព្យូទ័រលើតុ និងប្រព័ន្ធប្រតិបត្តិការ Android ប៉ុន្តែនិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple មិនអនុញ្ញាតឲ្យសេវាកម្មនៅលើ iOS ឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកប្រើប្រាស់មួយចំនួន ត្រូវបានគេអញ្ជើញឲ្យសាកល្បង លេងហ្គេមដោយមិន ចាំបាច់ចាកចេញពីកម្មវិធី Facebook ឬទាញយកហ្គេមចូល ក្នុងឧបករណ៍របស់ពួកគេ។ មានមនុស្សជាង ២០០,០០០ នាក់បានលេងហ្គេមអាចប្រើបាន ៥ រួចទៅហើយរួមមាន៖ Mobile Legends: Adventure, PGA TOUR Golf Shootout, Asphalt 9: Legends, Solitaire: Arthur’s Tale, and WWE SuperCard ។
ប៉ុន្តែនៅពេល Apple និង Facebook បន្តប្រឈមមុខនឹងបញ្ហា សេវាកម្មនេះមិនមានសម្រាប់ប្រព័ន្ធ iOS ទេ ។ អនុប្រធាន Facebook លោក Jason Rubin បាននិយាយថា ទោះបីជាគោលនយោបាយពពកហ្គេមថ្មីរបស់ Apple ក៏ដោយយើងមិនដឹងថា តើការដាក់ឲ្យដំណើរការនៅលើ App Store គឺជាផ្លូវដែល អាចប្រើបានទេ ។
លោក Rubin បានបន្តថា ក្រុមហ៊ុននឹងបង្កើត ការផ្តល់ជូនរបស់ខ្លួនយឺត ៗ ដោយចាប់ផ្តើមពីកីឡា បៀរ និងល្បែងយុទ្ធសាស្ត្រ ដែលទាំងអស់នេះ អាចដោះស្រាយបញ្ហាមិនទាន់ឃើញច្បាស់ ។ ការលេងហ្គេមតាម Cloud សម្រាប់មហាជននៅតែមានផ្លូវទៅ ហើយវាចាំបាច់ត្រូវក្រសោបទាំងគុណសម្បត្តិ និងភាពពិតនៃបច្ចេកវិទ្យាជាជាងព្យាយាម ត្រួតត្រាកន្លែងដែលវា នឹងមាននាពេលអនាគត ៕ដោយ៖លី ភីលីព