វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ថា របាយការណ៍ចេញ ដោយសាលាគរុកោសស្យអាមេរិកាំង និងសមាគមមន្ទីរពេទ្យកុមារ បានឲ្យដឹងថា កុមារជិត៨០០.០០០នាក់ នៅសហរដ្ឋអាមេរិក មានរោគសញ្ញាជំងឺកូវីដ១៩ ចាប់តាំងពីការឆ្លងជំងឺរាតត្បាត ។
នៅក្នុងរបាយការណ៍ បានឲ្យដឹងថា សរុបមានកុមារចំនួន ៩៤.៥៥៥នាក់បន្ថែមទៀត ត្រូវបានគេរាយការណ៍ ចាប់ពីថ្ងៃទី០៨ ខែតុលា ដល់ថ្ងៃទី២២ ខែតុលា ដែលបានកើនឡើង១៤ភាគរយ ដែលកុមារបានឆ្លងជំងឺ ក្នុងរយៈពេលជាង២សប្តាហ៍មកនេះ ។
របាយការណ៍បានឲ្យដឹងថា កុមារទាំងអស់ចំនួន ៧៩២.១៨៨នាក់ ឆ្លងជំងឺកូវីដ១៩ បានរាយការណ៍ ឲ្យដឹងនៅសហរដ្ឋអាមេរិក ហើយកុមារបច្ចុប្បន្នមាន១១ភាគរយ ក្នុងចំណោមកុមារទាំងអស់ ដែលបានឆ្លងជំងឺ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា