កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថា ទីភ្នាក់ងារកងកម្លាំងជើងទឹក របស់ម៉ាឡេស៊ី (MMEA)បានឲ្យដឹងថា សហសេវឹក០២នាក់ បានបាត់បង់ជីវិត បន្ទាប់ពីនាវាមួយគ្រឿង បុកនឹងបង្គោលដែករុករកប្រេង របស់ក្រុមហ៊ុនម៉ាឡេស៊ី គេស្គាល់ថា Petronas នៅក្រុង Borneo នៃរដ្ឋ Sarawak ភាគខាងជើង នៃប្រទេសម៉ាឡេស៊ី នៅថ្ងៃអង្គារនេះ ។
ទីភ្នាក់ងារខាងលើបានបញ្ជាក់ថា នាវានោះមានឈ្មោះថា Dayang Topaz ត្រូវបានគេជឿជាក់ថា បានបុកនឹងបង្គោលដែករុករកប្រេង បន្ទាប់ពីយុទ្ធការមួយ ក្នុងចំណោមយុទ្ធការរបស់នាវាបានខូច ក្នុងអំឡុងពេល មានអាកាសធាតុអាក្រក់ នៅចម្ងាយប្រមាណ ១៤,២គីឡូម៉ែត្រពីឆ្នេរខ្សាច់ ។
ក្រុមហ៊ុន Petronas បាននិយាយថា អ្នកជំនាញនៅទីនោះ ចំនួន១៨៧នាក់ ដែលនៅលើនាវា នៅពេលដែលជួបឧប្បត្តិហេតុ និងក្រុមជំនាញចំនួន១២៥នាក់ បានលោកចូលរំលងទូក ។ ក្រុមអ្នកដែលរងផលប៉ះពាល់ ត្រូវបានជួយសង្គ្រោះភ្លាមៗ ដោយក្រុមអ្នកទទួលខុសត្រូវ ផ្នែកសង្គ្រោះបន្ទាន់ និងបានធ្វើការជម្លៀស ទៅកាន់ឆ្នេរខ្សាច់ ប៉ុន្តែ០២នាក់បានស្លាប់ ត្រូវបានគេរាយការណ៍ឲ្យដឹង ។
ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង និងក្រុមអាជ្ញាធរទំាងអស់ ដែលពាក់ព័ន្ធបានផ្តល់ព័ត៌មាន នៃឧប្បត្តិហេតុនេះហើយ ។ ក្រុមហ៊ុន Petronas បានបញ្ជាក់យ៉ាងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា