បរទេស៖ CNN ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថាប្រទេសអ៊ីរ៉ង់ ត្រូវបានគេមើលឃើញថា បានចាប់ផ្តើមសាងសង់អគារ នៅឯរោងចក្រនុយក្លេអ៊ែរ Natanz របស់ខ្លួន។
ប្រភពដដែលបានសរសេរទៀតថា រូបភាពផ្កាយរណប គឺវាមានលក្ខណៈដូចជា អ្វីដែលទីភ្នាក់ងារនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ បានទទួលស្គាល់ថាទីក្រុងតេហរ៉ង់ ពិតជាកំពុងសាងសង់រោងចក្រមួយនៅក្រោមដី បន្ទាប់ពីរោងចក្រចុងក្រោយរបស់វា បានផ្ទុះនៅក្នុងការវាយប្រហារកន្លងមក។
គួរឲ្យដឹងដែរថាការសាងសង់នេះ បានកើតឡើងនៅពេល ដែលសហរដ្ឋអាមេរិក ខិតជិតទៅដល់ថ្ងៃបោះឆ្នោត ដែលគេជឿជាក់ថា លទ្ធផលនៃការបោះឆ្នោត ទំនងជានឹងសំរេច ឲ្យមានទៅដល់ថាតើ វិធីសាស្រ្តមួយណា ដែលអាមេរិកនឹងទទួលយក សម្រាប់ដោះស្រាយ ជាមួយនឹងអ៊ីរ៉ង់៕
ប្រែសម្រួល៖ស៊ុនលី