ព័ត៌មានអន្តរជាតិ

ចិន ច្រានចោលសកម្មភាព របស់អាមេរិក បង្ខំឲ្យប្រទេសតូច និងមធ្យមជ្រើសរើសភាគីខាងខ្លួន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការ បរទេសចិនកាលពីថ្ងៃពុធ បានបដិសេធការផ្លាស់ប្តូរ របស់មន្រ្តីសហរដ្ឋអាមេរិកមួយចំនួន ដើម្បីបង្ខំឱ្យប្រទេសតូច និងមធ្យម ជ្រើសរើសភាគីខាងក្រុងវ៉ាស៊ីនតោន៖ ។

នៅពេលធ្វើអត្ថាធិប្បាយ លើដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក អ្នកនាំពាក្យលោក Wang Wenbin បានលើកឡើងថា “វាជារឿងធម្មតាណាស់ ដែលមន្រ្តីសហរដ្ឋអាមេរិកមួយចំនួន បង្ខំឱ្យប្រទេសតូច និងមធ្យមជ្រើសរើសភាគី” ។

មុនដំណើរទស្សនកិច្ច របស់លោក វាត្រូវបានគេរាយការណ៍ថា សហរដ្ឋអាមេរិកអាចនឹងស្នើសុំ ឱ្យប្រទេសអាស៊ីខាងត្បូងមួយនេះ ធ្វើការសម្រេចចិត្តពិបាក លើទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសចិន។

លោកវ៉ាងបានសង្កត់ធ្ងន់ថា ចិន និងស្រីលង្កាគឺជាប្រទេសជិតខាង ដែលមានលក្ខណៈរួសរាយរាក់ទាក់។

លោកបញ្ជាក់ថា“ ប្រទេសទាំងពីរបាននិងកំពុងអភិវឌ្ឍ ទំនាក់ទំនងទ្វេភាគីដោយចង ចាំនូវគោលការណ៍ ៥ នៃការរួមរស់ដោយសន្តិភាព និងសហប្រតិបត្តិការ ដោយឈរលើមូលដ្ឋានស្មើភាពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដែលបានលើកកម្ពស់សុខុមាលភាព ប្រជាជនរបស់ប្រទេសស្រីលង្កា”៕

ដោយ ឈូក បូរ៉ា

Most Popular

To Top