ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជំនាញ ៖ អាចម៍ផ្កាយមួយ កំពុងបង្កើនល្បឿន អាចមកវាយប្រហារ ភពផែនដី របស់យើង ក្នុងរយៈពេល ៤៨ ឆ្នាំទៀត

អាមេរិក ៖ ក្រុមអ្នកជំនាញព្រមានថា អាចម៍ផ្កាយដ៏ធំមួយ ដែលមានឈ្មោះថា “ ព្រះនៃភាពវឹកវរ” ‘God of Chaos ‘ កំពុងតែបង្កើនល្បឿន ដើម្បីធ្វើដំណើរឆ្ពោះទៅផែនដី របស់យើងដែលបង្កើនឱកាស នៃផលប៉ះពាល់ដល់ផែនដី យើងនាឆ្នាំ ២០៦៨ ដោយមានទម្ងន់ស្មើនឹង ៨០៨ លានតោននៃ TNT នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។

តារាវិទូនៅសាកលវិទ្យាល័យ Hawai’i បានបញ្ជាក់ថា អាចម៍ផ្កាយ Apophis បានបង្កើនល្បឿន នៅលើគន្លងរបស់វា ដោយសារវិទ្យុសកម្មមិនដឹងច្បាស់ ដែលដើរតួជារណបតូចមួយ។ មុនពេលរកឃើញផលប៉ះពាល់ ត្រូវបានគេនិយាយថា មិនអាចទៅរួច ប៉ុន្តែការរកឃើញថ្មីបានបង្ហាញថា អាចម៍ផ្កាយមានឱកាសធ្លាក់ចូលផែនដីនៅថ្ងៃទី១២ ខែមេសា ឆ្នាំ ២០៦៨ ហើយវាអាចជាគ្រោះមហន្តរាយ ។

Apophis មានទទឹងជាង ១.០០០ ហ្វីត ហើយផលប៉ះពាល់នឹងស្មើនឹង ៨៨០ លានតោននៃទ្រីនីត្រូត្រូឡូនី (TNT) ដែលផ្ទុះក្នុងពេលតែមួយ។
ដោយ៖លី ភីលីព

Most Popular

To Top