ព័ត៌មានអន្តរជាតិ

បក្សកុម្មុយនិស្តចិន ចង់ពង្រឹង សន្តិសុខជាតិ

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនមានបំណងចង់ពង្រឹង សមត្ថភាពសន្តិសុខជាតិ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។
ដោយយោងទៅតាមអត្ថបទ ព័ត៌មានមួយ ចេញដោយទីភ្នាក់ងារសារ ព័ត៌មានផ្លូវការចិន ស៊ិនហួ ថ្នាក់ដឹកនាំរបស់បក្ស កុម្មុយនិស្តចិន ក៏បាននិយាយផងដែរ នៅក្នុងកិច្ចប្រជុំមាន រយៈពេល ៤ថ្ងៃមួយថា ខ្លួនមានបំណងចង់អភិវឌ្ឍ សមត្ថភាពការពារជាតិ ឲ្យស្របទៅនឹងសមត្ថភាពសេដ្ឋកិច្ច។

អត្ថបទព័ត៌មានរបស់កាសែត ចិន ស៊ិនហួ ដដែលនេះ ក៏បាននិយាយបន្ថែមទៀតផងដែរថា ប្រទេសចិន គួរតែរក្សាគោលការណ៍ យុទ្ធសាស្ត្ររបស់ខ្លួន ស្របពេលមានការប្រកួតប្រជែង និងជម្លោះអន្តរជាតិដែលទើបលេចឡើងថ្មីៗនេះ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top