បរទេស៖នៅសប្តាហ៍នេះលោក Anthony Fauci ប្រធាននាយកវិទ្យាស្ថានជាតិជំងឺឆ្លងនិងជាអ្នកជំនាញឆ្លងជំងឺឆ្លងដ៏ល្បីរបស់ជាតិបាននិយាយថា ជីវិតសម្រាប់ជនជាតិ អាមេរិកាំងជាច្រើននឹងមិនអាចវិលត្រឡប់មករកភាពធម្មតាវិញទេរហូតដល់ចុងឆ្នាំ ២០២១ ឬដល់ឆ្នាំ ២០២២ ។
ក្នុងសន្និសីទពិសេសមួយដែលមានក្រោម ប្រធានបទថា Conversations on COVID-19: The Global View”លោក Fauci បាននិយាយថាស្ថានភាពនឹងល្អប្រសើរឡើងវិញនៅចុងឆ្នាំ ២០២១ ឬឆ្នាំក្រោយមួយទៀតមុនពេលយើងចាប់ផ្តើម មានភាពប្រក្រតីខ្លះៗ” ។
គួរឲ្យដឹងដែរថាសហរដ្ឋអាមេរិកមាន អត្រាជាមធ្យមជាង ៧១ ០០០ ករណីឆ្លងថ្មីក្នុងមួយថ្ងៃក្នុងមួយសប្តាហ៍កន្លងមកនេះដែលធ្វើឱ្យចំនួន អ្នកឆ្លងទូទាំងប្រទេសមានទៅដល់
ជាង ៨ ៨៥០ ០០០ នាក់នេះបើយោងតាម ទិន្នន័យពីមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងវិស្វកម្មនៅសាកលវិទ្យាល័យ John Hopkins ៕
ប្រែសម្រួល៖ស៊ុនលី