ភ្នំពេញ៖ លោក ព្រហ្ម ឌិន ប្រធានកិត្តិយស នៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានអញ្ជើញជាកិត្តិយសចូលរួមពិធីបិទ និងប្រគល់ពានរង្វាន់ ការប្រកួតកីឡាប៊ូល និងប៉េតង់ដណ្តើម ពានរង្វាន់វិទ្យាល័យជា ស៊ីម សាមគ្គីលើកទី១ឆ្នាំ២០២០ ដល់កីឡាករ នៅបរិវេណទីលានរបស់សហព័ន្ធ ។
លោកផាន់ ណិល នាយកសាលា ជា ស៊ីម សាមគ្គីបានប្រាប់ឲ្យដឹងថា ការប្រកួតប៉េតង់ ដណ្តើមពានរង្វាន់វិទ្យាល័យជា ស៊ីម សាមគ្គីធ្វើឡើង អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រង ព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្ស។
សម្រាប់ការប្រកួតខាងលើ កក្រុមកីឡាប៉េតង់ក្រសួងសេដ្ឋកិច្ចទី២ គ្រងតំណែងជើងឯក បន្ទាប់ពីយក ក្រុមកីឡាប៉េតង់ខេត្តព្រែវែង ក្នុងលទ្ធផល១៣ទល់២ ធ្វើឲ្យខេត្តព្រែវែងទទួលជើងឯករង ចំណែកក្រុមកីឡាប៉េតង់ ក្រសួងសេដ្ឋកិច្ចទី១ ជាប់ចំណាត់ថ្នាក់លេខ៣ ក្រោយក្រុមកីឡាប៉េតង់ដំរីជាន់ខ្លា ក្នុងលទ្ធផល១៣ទល់០។
លោកបានបន្តថា ការប្រកួតថ្ងៃនេះដែរ គឺដើម្បីស្ទាបស្ទង់សមត្ថភាព ដើម្បីត្រៀមចូលរួមប្រកួតដណ្តើម បានរង្វាន់ “ គរុគុណ” ឆ្នាំ២០២០ របស់សម្តេចក្រឡាហោម ស ខេង និង សម្តេចវិបុលបញ្ញា សុខ អាន ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០៕ ដោយ៖លី ភីលីព