បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃសុក្រនេះ នឹងបញ្ចប់ដំណើរទស្សនកិច្ចតំបន់អាស៊ី នៅក្នុងប្រទេសវៀតណាម បន្ទាប់ពីការធ្វើទស្សនកិច្ច ដ៏គួរឲ្យកត់សម្គាល់ តាមរយៈការស្នើដដែលៗរបស់លោក សុំការជួយសម្រាប់សហរដ្ឋអាមេរិក ក្នុងការប្រឈមមុខ នឹងការគម្រាមកំហែង សន្តិសុខបង្កដោយចិន។
លោក លោក Mike Pompeo បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងរំពឹងបន្តធ្វើការងាររួមគ្នា ដើម្បីកសាង ចំណងមិត្តភាពរបស់យើង និងដើម្បីធ្វើតំបន់ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ អាស៊ីនិងឥណ្ឌូ-ប៉ាស៊ីហ្វិក ឲ្យមានសុវត្ថិភាព សន្តិភាពនិងវិបុលភាព”។
គួរបញ្ជាក់ថា ប្រទេសវៀតណាម ដែលក៏មានក្តីព្រួយបារម្ភផងដែរ ស្តីពីប្រទេសចិន ដែលគឃ្លើនខ្លាំងឡើងនោះ គឺជាប្រទេសបន្ថែមក្រោយគេ ទៅក្នុងដំណើរទស្សនកិច្ច របស់លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ដែលរួមមានប្រទេសស្រីលង្កា ប្រទេសឥណ្ឌា ប្រទេសម៉ាល់ឌីវ និងប្រទេសឥណ្ឌូនេស៊ី៕ ប្រែសម្រួល៖ប៉ាង កុង