បរទេស៖ក្រុមហ៊ុន នាពេលថ្មីៗនេះ ទើបបានទទួលកុងត្រា ផលិតយន្តហោះចាក់សាំងក្នុងអាកាស KC-46A គ្រឿងទី៣និងទី៤ សម្រាប់កងកម្លាំងជើងអាកាសជប៉ុន ជាកិច្ចព្រមព្រៀងមួយ ដែលកងទ័ពអាកាសអាមេរិកនិយាយថា នឹងដើរតួនាទី មិនអាចកាត់ថ្លៃបាន ក្នុងកិច្ចសហការសន្តិសុខ រវាងប្រទេសទាំងពីរ។
យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃតី៣០ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា កំណែប្រែកុងត្រាមានទំហំទឹកប្រាក់៣៤២លានដុល្លារ ដែលបានបង្ហាញ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះនោះ ស្នើឲ្យផលិតយន្តហោះទាំងពីរគ្រឿង ឲ្យរួចរាល់ នៅត្រឹមឆ្នាំ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Will Shaffer ជាប្រធានក្រុមហ៊ុន Boeing Japan បានមានប្រសាសន៍នៅថ្ងៃសុក្រថា “ការបញ្ជាទិញនេះ ធ្វើឲ្យកាន់តែប្រសើរខ្លាំងឡើងបន្ថែមទៀត នូវភាពជាដៃគូយូរអង្វែងរបស់យើង ជាមួយប្រទេសជប៉ុន ហើយយន្តហោះ KC-46A នឹងជាទ្រព្យសម្បត្តិ ដែលមិនអាចប្រៀបផ្ទឹមបាន ចំពោះកងចល័តដែនអាកាស របស់ជប៉ុន សម្រាប់រយៈជាច្រើនទសវត្សទៅមុខ”៕ ប្រែសម្រួល៖ប៉ាង កុង