ញូវដេលី៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo ចំពេលដែលដំណើរទស្សនកិច្ច ទៅកាន់ប្រទេសស្រីលង្កា កាលពីថ្ងៃពុធ បានរិះគន់ប្រទេសចិន ដែលកំពុងកេងប្រវ័ញ្ចប្រទេសដីកោះ នៅមហាសមុទ្រឥណ្ឌា ក្នុងការលើកកម្ពស់ការអភិវឌ្ឍ។
ថ្លែងទៅកាន់សារព័ត៌មាននៅកូឡុំបូ រួមជាមួយរដ្ឋមន្រ្តីការបរទេសស្រីលង្កា លោក Dinesh Gunawardena លោក Pompeo បានបង្ហាញភាពផ្ទុយគ្នាយ៉ាងខ្លាំង រវាងចេតនាអាមេរិក និងចិន។
លោកបានលើកឡើងថា ខណៈដែលទីក្រុងវ៉ាស៊ីនតោន“ ស្វែងរកការពង្រឹងភាព ជាដៃគូរបស់យើង ជាមួយប្រជាធិបតេយ្យ សន្តិភាព វិបុលភាព និងអធិបតេយ្យភាពពេញលេញ នៃប្រទេសស្រីលង្កា ចំណែក“ ជនជាតិចិន” មានចក្ខុវិស័យខុសគ្នាខ្លាំង” ។
លោក Pompeo អះអាងថា វិធីសាស្រ្តរបស់ប្រទេសចិន ត្រូវបានកំណត់ដោយ “កិច្ចព្រមព្រៀងអាក្រក់ ការរំលោភអធិបតេយ្យភាព និងភាពគ្មានច្បាប់នៅលើដី និងសមុទ្រ”៕ ដោយ៖ ឈូក បូរ៉ា