សេអ៊ូល៖ ប្រាក់ចំណេញសុទ្ធ របស់ក្រុមហ៊ុន Samsung Electronics បានកើនឡើងជិតពាក់កណ្តាល នៅក្នុងត្រីមាសទី ៣ នេះ ដោយសារតែអាជីវកម្មទូរស័ព្ទចល័ត និងបន្ទះឈីបរបស់ខ្លួន ត្រូវបានបង្កើន ដោយការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមហ៊ុន Huawei ជាគូប្រជែងរបស់ខ្លួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុនផលិត បន្ទះឈីបអង្គចងចាំធំបំផុត របស់ពិភពលោក បាននិយាយថា ប្រាក់ចំណេញ នៅក្នុងរយៈពេលពីខែកក្កដា ដល់ខែកញ្ញា បានកើនឡើង ៤៨,៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ៩,៣៦ ពាន់ពាន់លានវ៉ុន (៨,៣ ពាន់លានដុល្លារ) លើសពីការរំពឹងទុក។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏ធំ របស់Samsung Group ជាក្រុមហ៊ុនធំជាងគេបង្អស់ របស់ក្រុមហ៊ុនគ្រប់គ្រង ដោយគ្រួសារ ដែលត្រួតត្រាអាជីវកម្ម នៅក្នុងសេដ្ឋកិច្ចធំបំផុតទី ១២ របស់ពិភពលោក ហើយវាមានសារសំខាន់ណាស់ ចំពោះសុខភាពសេដ្ឋកិច្ច របស់ប្រទេសកូរ៉េខាងត្បូង។
តួលេខនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីការបញ្ចុះសពលោក Lee Kun-hee បានប្រែក្លាយក្រុមហ៊ុននេះ ឲ្យទៅជាមហាអំណាចពិភពលោកហើយ នៅពេលដែលវីរុសឆ្លងនេះ បានបំផ្លាញដល់សេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែទោះបីជាមានការរីករាលដាល នៃមេរោគរារាំងដល់សេដ្ឋកិច្ច ជាច្រើនក៏ដោយ ក៏ប្រទេសកូរ៉េខាងត្បូង បានវិលត្រឡប់ទៅរកកំណើនវិញ នៅត្រីមាសទី ៣ ដែលជំរុញដោយលទ្ធផល នៃការនាំចេញ ប្រសើរជាងការរំពឹងទុក។
បច្ចុប្បន្នប្រទេសនេះ ត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងចំណោមប្រទេស រងផលប៉ះពាល់តិចបំផុត ក្នុងចំណោមក្រុមប្រទេសអភិវឌ្ឍន៍ OECD ក្នុងឆ្នាំ ២០២០ ទាក់ទងនឹងដំណើរការសេដ្ឋកិច្ច។
ក្រុមអ្នកវិភាគបាននិយាយថា ការចេញលក់របស់ក្រុមហ៊ុន Samsung នៅក្នុងខែសីហា នៃស្មាតហ្វូនស៊េរីចុងក្រោយ របស់ខ្លួនគឺ Galaxy Note 20 និង Galaxy Z Fold 2 រួមជាមួយនឹងការលក់ទូរស័ព្ទធុនមធ្យម បានឈានមុខគេនៅត្រីមាសទី ៣ ។
ការហាមឃាត់ របស់សហរដ្ឋអាមេរិក លើក្រុមហ៊ុនបរទេស ដែលផ្តល់ក្រុមហ៊ុន Huawei ជាមួយបច្ចេកវិទ្យាដើម របស់សហរដ្ឋអាមេរិក បានចូលជាធរមាននៅថ្ងៃទី ១៥ ខែកញ្ញា ដោយកាត់ផ្តាច់ការផ្គត់ផ្គង់សំខាន់ៗ នៃឧបករណ៍អេឡិចត្រូនិក និងសូហ្វវែរ ត្រូវការសម្រាប់ផលិតស្មាតហ្វូន និងឧបករណ៍ 5G – ក៏ផ្តល់ការជំរុញផងដែរ៕ ដោយ៖លី ភីលីព