ព្រឹត្តិការណ៍

កាំភ្លើងត្បាល់របស់ កូរ៉េខាងជើង ទំនងជាត្រូវបាន ប្រើប្រាស់ ក្នុងការវាយប្រហារ ភេរវកម្មនៅសូម៉ាលី

សេអ៊ូល៖ ក្រុមអ៊ីស្លាមជ្រុលនិយមអាល់សាបាប បានប្រើអ្វីដែលហាក់ដូចជាកាំភ្លើងត្បាល់កូរ៉េខាងជើងនៅក្នុងការវាយប្រហារជាក់ស្តែងមួយប្រឆាំងនឹងបរិវេណអង្គការសហប្រជាជាតិ នៅប្រទេសសូម៉ាលី កាលពីដើមឆ្នាំនេះ នៅក្នុងសញ្ញាមួយនៃលទ្ធភាពនៃការដោះដូរអាវុធរវាងភាគីទាំងពីរ។

ក្រុមដែលជាប់ទាក់ទងនឹងក្រុមអាល់កៃដា បានធ្វើការវាយប្រហារដោយកាំភ្លើងត្បាល់ចំនួន ៦ ដាច់ដោយឡែកពីគ្នានៅលើអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានីម៉ូហ្គាម៉ាឌីស រវាងខែកុម្ភៈ និងឧសភា។

ក្រុមអ្នកជំនាញនៃប្រទេសសូម៉ាលី បានឲ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយមួយនៅថ្ងៃទី១៧ ខែកុម្ភះ នេះថាការវាយប្រហារមួយក្នុងចំណោមការវាយប្រហារចំនួន ៤៤ គ្រាប់ មានកាំភ្លើងត្បាល់ ៦០ មីលីម៉ែត ដែលត្រូវបានបាញ់សំដៅទៅបរិវេណនៃអង្គការសហប្រជាជាតិ ក្នុងអាកាសយានដ្ឋានអន្តរជាតិ Aden Adde កាលពីថ្ងៃទី១៧ ខែកុម្ភៈ៕ដោយ ឈូក បូរ៉ា

Most Popular

To Top