បរទេស៖ យោងតាមមជ្ឈមណ្ឌលបច្ចេកវិទ្យាវិទ្យាសាស្ត្រ និងវិស្វកម្មអាមេរិកដែលហៅកាត់ថា CSSE នៃសកលវិទ្យាល័យ John Hopkins បានឱ្យដឹងថា ចំនួនសរុបនៃករណីឆ្លងកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិកបានពេលនេះ បានកើនឡើងដល់ ៩លាននាក់ហើយកាលពីថ្ងៃសុក្រ។
ចំនួនករណីកូវីដ១៩នៅអាមេរិក បានកើនឡើងដល់ ៩ ០០៧ ២៩៨ នាក់ជាមួយនឹងចំនួនអ្នកស្លាប់ ទូទាំងប្រទេសដល់ទៅ ២២៩ ២៩៣ នាក់។
ក្នងនោះផងដែររដ្ឋកាលីហ្វ័រញ៉ា បានរាយការណ៍ករណីឆ្លងចំនួន ៩២៥ ៥០៩ ករណីស្ថិតនៅកំពូល នៃបញ្ជីករណីឆ្លងច្រើនបំផុតនៅអាមេរិកខណៈដែករដ្ឋតិចសាស់ បានស្ថិតនៅក្នុងចំណាត់ថ្នាក់ធំជាងគេទី ២ របស់ប្រទេសជាមួយនឹងចំនួនឆ្លង ៩១៩ ៦៦១ បន្ទាប់មករដ្ឋហ្វ្លរីដាមានចំនួន ៧៩៩ ៧៣៨ ករណីដោយឡែករដ្ឋញូវយ៉កបានបញ្ជាក់ករណីឆ្លងរបស់ខ្លួនមានទៅដល់ ជាងកន្លះលាននាក់ហើយ៕
ប្រែសម្រួល៖ស៊ុនលី