សេអ៊ូល៖ បណ្ដាញឃោសនារបស់កូរ៉េខាងជើង បានចុះផ្សាយនៅថ្ងៃសុក្រថា សង្គ្រាមកូរ៉េ គឺជាលទ្ធផលនៃការឈ្លានពានរបស់ចក្រពត្តិនិយមអាមេរិក ដោយបានហៅវាថា ជាការបំភ្លៃប្រវត្តិសាស្ត្រដ៏អៀនខ្មាស់ ដើម្បីអះអាងថាកូរ៉េខាងជើង បានចាប់ផ្តើមសង្គ្រាម។
គេហទំព័រ Uriminzokkiri បានអះអាងជាថ្មីនូវការទាមទារជាយូរមកហើយរបស់កូរ៉េខាងជើង បន្ទាប់ពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង ថ្មីៗនេះបានបណ្តាល ឱ្យមានការភ្ញាក់ផ្អើលដោយនិយាយថា ជម្លោះឆ្នាំ១៩៥០-៥៣ គឺជាការប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាមេរិក “ការឈ្លានពានចក្រពត្តិនិយម” ។
សង្គ្រាមកូរ៉េបានផ្ទុះឡើងបន្ទាប់ពីកងទ័ពកូរ៉េខាងជើង ចូលលុកលុយកូរ៉េខាងត្បូងនៅថ្ងៃទី២៥ ខែមិថុនាឆ្នាំ១៩៥០ ដោយមានការគាំទ្រពីប្រទេសចិន និងសហភាពសូវៀត។ វាបានបញ្ចប់នៅក្នុងបទឈប់បាញ់មិនមែនសន្ធិសញ្ញាសន្តិភាពនោះទេ។
កូរ៉េខាងជើង បានអះអាងថា សង្គ្រាមបានចាប់ផ្តើមដោយការលុកលុយដោយកូរ៉េខាងត្បូង ខណៈពេលដែលហៅវាថា“ សង្រ្គាមរំដោះជាតិមាតុភូមិ” និងអបអរសាទរកាលបរិច្ឆេទនៃការឈប់បាញ់គ្នាជាទិវាជ័យជំនះ៕
ដោយ ឈូក បូរ៉ា