អាមេរិក៖ ការសិក្សាថ្មីមួយបានបង្ហាញថា សត្វដាយណូស័រស្លាបចំនួន២ក្បាលដែលមានអាយុកាល ១៦០ លានឆ្នាំកន្លងទៅបានវិវត្តសមត្ថភាពក្នុងការហោះហើរ ប៉ុន្តែការហោះហើររបស់សត្វទាំង២នោះគ្មានថាមពលគ្រប់គ្រាន់ ធ្វើឲ្យហោះមិនបានឆ្ងាយឡើយនេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវអាមេរិកបាននិយាយថា ទោះបីជាមានស្លាបដូចសត្វប្រចៀវក៏ដោយ ក៏សត្វដាយណូស័រដែលមានជើងវែង២មានឈ្មោះថា Yi និង Ambopteryx នៅតែអាចហោះបានយ៉ាងរលូនរវាងដើមឈើទៅដើមឈើទៀតមួយ។ សមត្ថភាពអាកាសមិនល្អរបស់ពួកគេមានន័យថា ពួកគេទីបំផុតបានស្លាប់ដោយសារតែការប្រកួតប្រជែង ពីអ្នកប្រមាញ់ដដែល។
សត្វដាណូស័រ Yi ត្រូវបានគេរកឃើញនៅឆ្នាំ ២០១៥ ចំណែកសត្វAmbopteryx ទើបតែត្រូវបានរកឃើញកាលពីឆ្នាំមុនគឺជាផ្នែកមួយនៃក្រុមគ្រួសារដែលផុតពូជនៃដាយណូស័រហៅថា Scansoriopterygids ។ ក្រុមអ្នកជំនាញបានប្រើគំរូកុំព្យួទ័រដែលធ្វើត្រាប់តាមចលនាស្លាប និងសាច់ដុំដោយផ្អែកលើហ្វូស៊ីលដើម្បីដឹងថា តើវាពិតជាហោះយ៉ាងដូចម្តេច។
Yi និង Ambopteryx មានសមត្ថភាពធ្វើចលនាអន់ថយ ហើយមិនអាចហោះពីលើដីបាន ឬប្រើស្លាបជំនួយការរត់ពីកន្លែងដូចបក្សីហើរឡើងលើជណ្តើរ ឬឈរបញ្ឈរដោយបក់ស្លាប។ អ្នកនិពន្ធ លោក Thomas Dececchi នៅសាកលវិទ្យាល័យ Mount Dececchi នៅខាងត្បូង Dakota បាននិយាយថា នៅពេលសត្វបក្សីចូលទៅក្នុងអាកាសសត្វ២ ប្រភេទនេះមានសមត្ថភាពខ្សោយណាស់នៅលើអាកាស ៕
ដោយ៖លី ភីលីព