បច្ចេកវិទ្យា

ក្រុមហ៊ុន Toyota និង KDDI ចាប់ផ្តើមពង្រឹង ទំនាក់ទំនងដើម្បី អភិវឌ្ឍរថយន្តប្រើប្រាស់ បច្ចេកវិទ្យា 5G

តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ប្រទេសជប៉ុន Toyota Motor Corp និងក្រុមហ៊ុន KDDI Corp បានយល់ព្រមជំរុញអាជីវកម្មនិងសម្ព័ន្ធភាពមូលធន របស់ខ្លួនក្នុងគោលបំណងដើម្បីរួមគ្នាអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍ លើវិស័យរថយន្តយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុន Toyota នឹងវិនិយោគទឹកប្រាក់ប្រមាណ ៥២ ពាន់លានយ៉េន (៤៩៨ លានដុល្លារ) នៅក្នុងក្រុមហ៊ុនទូរគមនាគមន៍ដើម្បីបង្កើនភាគហ៊ុនរបស់ខ្លួនដល់ ១៣,៧៤ ភាគរយពី ១២,៩៥ ភាគរយនៅថ្ងៃទី ២៩ ខែមករាឆ្នាំ ២០២១ តាមរយៈការបែងចែកភាគីទី៣។

ដោយសំដៅទៅលើបណ្តាញ ឥតខ្សែជំនាន់ក្រោយរបស់ក្រុមហ៊ុន KDDI លោក KDoto Takahashi បានមានប្រសាសន៍ថា យើងនឹងជំរុញមុខងារទូរគមនាគមន៍ របស់រថយន្តនិងប្រើប្រាស់បច្ចេកវិទ្យា 5G និងបច្ចេកវិទ្យាដទៃទៀត ។ 

ក្រុមហ៊ុនទាំង២បាននិយាយថា ពួកគេនឹងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នាផ្តោតលើវេទិកាទូរគមនាគមន៍ដែលតភ្ជាប់ទីប្រជុំជននៃផ្ទះប្រជាជន និងរថយន្ត៕

ដោយ៖លី ភីលីព

Most Popular

To Top