ព័ត៌មានអន្តរជាតិ

បុរសម្នាក់ប្រើដាវ កាប់មនុស្ស២នាក់ស្លាប់ និង៥នាក់ទៀតរបួស ក្នុងរាត្រីបុណ្យ Halloween នៅកាណាដា

បរទេស៖ ប៉ូលីសបាននិយាយថា យ៉ាងហោចណាស់ មានមនុស្សពីរនាក់ ត្រូវបានបុរសម្នាក់ប្រដាប់ដោយដាវ ហើយស្លៀកពាក់ខោអាវនៅមជ្ឈិមសម័យ ចាក់សម្លាប់រហូតដល់ស្លាប់។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា មនុស្ស ៥ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារ នៅរាត្រីបុណ្យ Halloween ។

បុរសម្នាក់នៅប្រហែលអាយុ ២០ ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗ នៅមុនម៉ោង ០១:០០ (ម៉ោង ៦ ល្ងាច) នៅថ្ងៃអាទិត្យ។ ប៉ូលីសបានណែនាំ អោយប្រជាជនស្នាក់នៅខាងក្នុង ដោយចាក់សោរទ្វារ ខណៈដែលការស៊ើបអង្កេត កំពុងដំណើរការ។

ការវាយប្រហារ បានកើតឡើងនៅសង្កាត់ ប្រវត្តិសាស្ត្រ Old Quebec ។ នាយករដ្ឋមន្រ្តីលោក ចាស្ទីន ទ្រូឌូ បាននិយាយ នៅលើបណ្តាញសង្គមធ្វីតធឺថា “ ការរំជួលចិត្តរបស់ខ្ញុំ ចំពោះមនុស្សជាទីស្រលាញ់របស់អ្នកទាំងពីរ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដ៏អាក្រក់ កាលពីយប់មិញ នៅទីក្រុងកេបិច៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top