ខ្សែប្រយុទ្ធ Gareth Bale ស៊ុត១គ្រាប់ ជួយក្រុម Spurs យកឈ្នះលើក្រុម Brighton បានក្នុងលទ្ធផល ២-១ ដើម្បីឡើងទៅលេខ២ក្នុងតារាង Premier League ។
ប្រធានក្រុម Harry Kane ជាអ្នករកគ្រាប់បាននាំមុខបានមុន មុនពេលក្រុម Brighton រកគ្រាប់បាល់តាមស្មើវិញបាន។ ដោយឡែក Bale ដែលប្ដូរចូលនៅនាទី៧០នោះ គ្រាន់តែ៣នាទីបន្ទាប់មកទៀត រូបគេក៏រកគ្រាប់បាល់បានតែម្ដង ហើយវាក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ។ ៣ពិន្ទុបន្ថែមនេះ បានធ្វើឱ្យក្រុមលោក Jose បានហក់ទៅលេខ២ក្នុងតារាងហើយ ដោយចាញ់ក្រុម Liverpool តែ២ពិន្ទុប៉ុណ្ណោះ។
នេះជាគ្រាប់បាល់ដំបូងរបស់ Bale ក្រោយត្រលប់មកអង់គ្លេសវិញ។ លោក Jose Mourinho បញ្ជាក់ថាកីឡាករវែលរូបនេះ នឹងកាន់តែល្អឡើងបន្ថែមទៀតនៅពេលអនាគត៕
ប្រភព ៖ sabay