វ៉ាស៊ីនតោន៖ ក្រសួងការបរទេស បានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងការបរទេស បានយល់ព្រមលើសំណើ របស់ជប៉ុន ដែលឲ្យបុរសពីរនាក់ ត្រូវបានធ្វើបត្យាប័ន ដើម្បីប្រឈមនឹងការចោទ ប្រកាន់ពីបទជួយអតីតប្រធាន ក្រុមហ៊ុន Nissan Motor Co លោក Carlos Ghosn រត់គេចខ្លួនចេញពីប្រទេស ខណៈពេលរង់ចាំការជំនុំជម្រះ លើបទចោទប្រកាន់ ពីបទកេងបន្លំហិរញ្ញវត្ថុ។
ទោះយ៉ាងណាគេនៅមិនទាន់ដឹងថា ការធ្វើបត្យាប័នបុរសទាំងពីរនាក់ គឺម៉ៃឃើល ថេល័រ ជាអតីត Green Beret និងកូនប្រុសរបស់លោក ឈ្មោះ Peter Taylor នឹងធ្វើឡើងនៅពេលតុលាការ សហព័ន្ធអាមេរិក បានយល់ព្រមក្នុងថ្ងៃតែមួយ នូវសំណើចុងក្រោយពីពួកគេនោះទេ ។ ដោយមេធាវី បានបញ្ឈប់រដ្ឋាភិបាលអាមេរិក ពីការប្រគល់ពួកគេទៅប្រទេសជប៉ុន ។
យោងតាមមេធាវីក្រសួងការបរទេស បានផ្តល់ការយល់ព្រមរបស់ខ្លួន ចំពោះការធ្វើបត្យាប័ននេះ កាលពីថ្ងៃអង្គារ។
នៅទីក្រុងតូក្យូ រដ្ឋមន្រ្តីក្រសួងយុត្តិធម៍លោក Yoko Kamikawa បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើបញ្ហានេះទេពីព្រោះវា“ ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើករណីជាក់លាក់មួយ និងនីតិវិធីនៅសហរដ្ឋអាមេរិក” ៕
ដោយ ឈូក បូរ៉ា