ព័ត៌មានអន្តរជាតិ

កងទ័ពឥណ្ឌា សម្លាប់មេបញ្ជាការកំពូល ពួកសកម្មប្រយុទ្ធនៅតំបន់កាស្មៀរ

បរទេស៖ កងកម្លាំងសន្តិសុខឥណ្ឌា តាមសេចក្តីរាយការណ៍ បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ របស់ក្រុមសកម្មប្រយុទ្ធដ៏ធំបំផុត នៅក្នុងតំបន់កាស្មៀរ ក្នុងហេតុការណ៍ប្រយុទ្ធគ្នាមួយ កាលពីថ្ងៃអាទិត្យ ស្របពេលដែលតំបន់មានជម្លោះនេះ ទទួលរងអំពើហិង្សា រយៈពេលជាងមួយឆ្នាំ បន្ទាប់ទីក្រុងញូដេលី បានដកភាពពាក់កណ្ដាលស្វយ័តរបស់វា។

មន្ត្រីប៉ូលិស លោក Vijay Kumar បាននិយាយប្រាប់ ទីភ្នាក់ងារសារព័ត៌មានថា លោក Saiful Islam Mir ដែលគេស្គាល់ជាទូទៅថា Saifullah ជាមេបញ្ជាការរបស់ពួកសកម្មប្រយុទ្ធ Hizbul Mujahideen នោះ គឺត្រូវបាញ់ស្លាប់ នៅក្នុងទីក្រុង Srinagar តំបន់កាស្មៀរ។

គួរបញ្ជាក់ថា លោក Saifullah បានធ្វើជាមេដឹកនាំ របស់ក្រុមពួកសកម្មប្រយុទ្ធនោះ នៅក្នុងផ្នែកនៃតំបន់កាស្មៀរ ដែលប្រទេសឥណ្ដាកាន់កាប់ បន្ទាប់ពីមេដឹកនាំពីមុននៅទីនោះ គឺលោក Riyaz Naikoo ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមមយ ជាមួយកងទ័ពឥណ្ឌាក្នុងខែឧសភា៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top