ម៉ិចស៊ិចកូ ៖ ដំណើររបស់បុរេប្រវត្តិដ៏ គួរឲ្យកត់សម្គាល់របស់ម្ដាយ និងកូនតូចរបស់នាងដើរឆ្លងកាត់កូន ភ្នំប្រកបដោយគ្រោះថ្នាក់បំផុត និងមានពំនូកភក់ ដោយមំសាសីបុរាណត្រូវបានគេជីក រកឃើញដោយអ្នកវិទ្យាសាស្ត្រ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ហ្វូស៊ីលស្នាមជើងបង្ហាញ ពីមនុស្សពេញវ័យតូចម្នាក់ ដែលភាគច្រើនជាស្ត្រីតែអាចជាបុរស វ័យជំទង់ដោយដើរអស់រយៈពេលជិតមួយម៉ាយល៍ នៃអ្នកប្រមាញ់កាលពី ១៣០០០ ឆ្នាំមុន។ ការវិភាគបានបង្ហាញថា មនុស្សពេញវ័យដើរ ក្នុងភាពភិតភ័យនៅលើដីភក់ ល្បាប់ក្នុងល្បឿនយ៉ាងលឿន ខណៈកំពុងពរក្មេងអាយុ២ឆ្នាំ ។
អ្នកទាំង២នាក់បានដើរចម្ងាយ ១,៥ គីឡូម៉ែត្រត្រូវបានគេរកឃើញ នៅNew Mexico ហើយក៏បង្ហាញថា ផ្លូវមនុស្សត្រូវបានឆ្លងកាត់ ដោយថនិកសត្វមួយ និងសត្វដំរីយក្ស ព្រោះវាជាផ្លូវដើរត្រូវបានគេស្គាល់ យូរជាងគេបំផុត ក្នុងចំណោមស្នាមជើង មនុស្សដំបូងៗបន្ទាប់ពីរកឃើញ ។
ការវិភាគដាច់ដោយឡែកពីបឹងស្ងួតហួត ហែងបង្ហាញថា តំបន់នេះក៏មានប្រជាប្រិយភាពជាមួយសត្វឆ្មា ដែលមានធ្មេញដំរី ឆ្កែចចកគួរឲ្យព្រឺខ្លាច និងសត្វអូដ្ឋ ។ ក្នុងកំឡុងពេល នៃប្រវត្ដិសាស្ដ្រប្រហែលជា ១៣.០០០ ឆ្នាំមុនមនុស្សបានតាមប្រមាញ់សត្វទាំងនេះ ហើយត្រូវបានបរបាញ់ដោយអ្នកដទៃ ធ្វើឲ្យដំណើរនោះមានគ្រោះ ថ្នាក់ខ្លាំងណាស់ ៕ដោយ៖លី ភីលីព