បរទេស៖ ការលក់កូនដ្រូន ផលិតដោយសហរដ្ឋអាមេរិកដ៏ទំនើប ចំនួន៤គ្រឿង ឲ្យទៅកោះតៃវ៉ាន់ នាពេលថ្មីៗនេះ បានឆ្លងផុតឧបសគ្គដ៏សំខាន់នៅក្នុងសភា វាកំពុងស្ថិត នៅក្នុងដំណាក់កាលចុងក្រោយ នៃការអនុម័ត ហើយកិច្ចព្រមព្រៀងលក់នេះ ទំនងជានឹងបន្ថែម ធ្វើឲ្យជាប់គាំងកាន់តែខ្លាំង នូវចំណងមិត្តភាពជាមួយចិន។
កិច្ចព្រមព្រៀង មានទំហំទឹកប្រាក់៦០០លានដុល្លារនោះ នឹងក្លាយជាការលក់បែបនេះ លើកដំបូងគេបង្អស់ គិតចាប់តាំងពី គោលនយោបាយអាមេរិក លើការនាំចេញបច្ចេកវិទ្យាកូនដ្រូនទំនើប មានការការពារដ៏ជិតស្និទ្ធ ត្រូវបានរដ្ឋបាលលោក ត្រាំ ពង្រីកឲ្យងាយស្រួល។
គួរបញ្ជាក់ថា កូនដ្រូន MQ-9 SeaGuardian ផលិតដោយក្រុមហ៊ុន General Atomics ចំនួន៤គ្រឿង នឹងភ្ជាប់មកជាមួយនូវស្ថានីយ និងការហ្វឹកហាត់ ហើយស្របពេល ដែលកូនដ្រូនទាំងនោះ អាចបំពាក់អាវុធបាននោះ ពួកវានឹងត្រូវគេបំពាក់ ដោយឧបករណ៍ស៊ើបការណ៍នានាផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង