តូក្យូ ៖ ពេលវេលាកំណត់ថ្មី ឆ្នាំ ២០៥០ របស់ប្រទេសជប៉ុន សម្រាប់អព្យាក្រឹតកា បោនបានផ្តោតការយកចិត្តទុកដាក់ លើកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការស្វែង រកជម្រើស ប្រេងឥន្ធនៈបៃតងរួមទាំងការ បណ្តាក់ទុនអ៊ីដ្រូសែនរាវ ដែលមានមហិច្ឆតា ប៉ុន្តែនៅតែមានភាពចម្រូងចម្រាស យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលអ៊ីដ្រូសែន (HESC) គឺជាគម្រោងរួមគ្នា រវាងជប៉ុន – អូស្រ្តាលី ដែលមានគោលបំណងផលិតប្រេង ឥន្ធនៈឲ្យបានច្រើន និងមានតម្លៃសមរម្យ សម្រាប់ប្រទេសជប៉ុន ប៉ុន្តែនេះជាសំណួរនិងចម្លើយមួយចំនួន អំពីការបណ្តាក់ទុន ។
ហេតុអ្វីអ៊ីដ្រូសែន?៖ ប្រទេសជប៉ុន មានធនធានឥន្ធនៈហ្វូស៊ីលតិចតួច ហើយពឹងផ្អែកយ៉ាងខ្លាំង ទៅលើឧស្ម័នធម្មជាតិដែលបាននាំចូល (LNG) ធ្យូងថ្ម និងថាមពលនុយក្លេអ៊ែរ ដែលត្រូវបានកាត់បន្ថយចាប់ តាំងពីគ្រោះមហន្តរាយហ្វូគូស៊ីម៉ា។ ប្រទេសដែលងាយរងគ្រោះ ពីគ្រោះមហន្តរាយ ធម្មជាតិ នៅលើភ្នំកំពុងពុះពារ ដើម្បីបង្កើនផលិតកម្មថាមពលកកើតឡើង វិញរបស់ខ្លួន ដូច្នេះហើយកំពុងតែស៊ើបអង្កេត លើជម្រើសផ្សេងៗនៃឥន្ធនៈ។
វាបានវិនិយោគយ៉ាងច្រើន ទៅលើអ៊ីដ្រូសែនដោយផលិតតែចំហាយទឹក និងគ្មានកាបូនឌីអុកស៊ីត នៅពេលដុតដែលធ្វើឲ្យវាក្លាយជាចំណាប់ អារម្មណ៍នៃចំណាប់អារម្មណ៍មួយចំនួន។ បច្ចុប្បន្នប្រទេសជប៉ុនផលិតអ៊ីដ្រូសែន ក្នុងស្រុកជាទម្រង់ឧស្ម័នរាវ និងបង្រួមដែលភាគច្រើន មកពីឧស្ម័នធម្មជាតិនិងប្រេង។ វាប្រើវានៅក្នុងកោសិកាមីក្រូហ្វីឡូស សម្រាប់អគារលំនៅដ្ឋាន រោងចក្រថាមពល និងយានយន្តកោសិកាឥន្ធនៈ ប៉ុន្តែផលិតកម្មក្នុងស្រុកមានកំណត់ និងថ្លៃដើម ៕ ដោយ៖លី ភីលីព