កីឡា

អត្តពលិកអត្តពលកម្ម ២០១នាក់ ចូលរួមការប្រកួតកីឡា អត្តពលកម្មជើងឯក ថ្នាក់ជាតិឆ្នាំ២០២០

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនី អត្តពលកម្មចំនួន២០១នាក់ ចូលរួមការប្រកួតកីឡា អត្តពលកម្មជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១១ ១២ និង១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នាពេលខាងមុខនេះ រៀបចំដោយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តក្រោមការ ឧបត្ថម្ភក្រសួងអប់រំ យុវជន និងកីឡាប្រចាំឆ្នាំ ។

លោក ហ៊ុន បូរី អគ្គលេខាធិការ នៃសហព័ន្ធ បានប្រាប់ឲ្យដឹងថា ការប្រកួតខាងលើនេះក្រុមកីឡាករ-កីឡាការិនីអត្តពលកម្មចំនួន២០១នាក់មកពី១៦រាជធានីខេត្ត និង២ក្រសួង គឺក្រសួងមហាផ្ទៃ ព្រមទំាងក្រសួងការពារជាតិ កើនជាងឆ្នាំមុខ ដោយឆ្នាំនេះអត្តពលិក ចូលរួមច្រើនជាងកាលពីឆ្នាំមុខ ដែលកីឡាករ-កីឡាការិនី អត្តពលកម្មត្រឹមតែចំនួន១២៤នាក់ មកពី១២រាជធានីខេត្ត និង២ក្រសួង គឺក្រសួងមហាផ្ទៃ ព្រមទំាងក្រសួងការពារជាតិ ។

ការប្រកួតខាងលើនេះ សហព័ន្ធបានបញ្ជាក់ពីវិញ្ញាសា ដែលត្រៀមរៀបចំប្រកួតរួមមាន ៖ អាយុលើស២០ឆ្នាំគឺវិញ្ញាសាបុរល ៖ រត់ល្បឿនចម្ងាយ១០០ម៉ែត្រ រត់ចម្ងាយ៨០០ម៉ែត្រ រត់ចម្ងាយ១០០០០ម៉ែត្រ លោភកម្ពស់ លោតចម្ងាយ និងចោលដុំដែក (៧.២៦៥ គ.ក) ចំណែកវិញ្ញាសានារី៖ រត់ចម្ងាយល្បឿន ១០០ម៉ែត្រ រត់ចម្ងាយ៨០០ម៉ែត្រ រត់ចម្ងាយ៥០០០ម៉ែត្រ លោតកម្ពស់ លោតចម្ងាយ និងចោលដុំដែក(៤ គ.ក) ចំណែកអាយុក្រោម២០ឆ្នាំវិញ្ញាសាបុរស ៖ រត់ចម្ងាយល្បឿន១០០ម៉ែត្រ រត់ចម្ងាយ៨០០ម៉ែត្រ រត់ចម្ងាយ៥០០០ម៉ែត្រ លោតកម្ពស់ លោតចម្ងាយ និងចោលដុំដែក(៤ គ.ក) រីឯវិញ្ញាសានារី៖ រត់ចម្ងាយល្បឿន១០០ម៉ែត្រ រត់ចម្ងាយ៨០០ម៉ែត្រ រត់ចម្ងាយ៣០០០ម៉ែត្រ លោតចម្ងាយ លោតកម្ពស់និងចោលដុំដែក(៣គ.ក) ៕ដោយ៖លី ភីលីព

Most Popular

To Top