កីឡា

ប្រភព​ជិតស្និទ្ធ​ទម្លាយ​ថា Haland អាច​ទៅ​លេង​នៅ​ Liverpool បាន

នាយក​កីឡា​ក្លឹប​ Red Bull Salzburg លោក​ Christoph Freund បាន​​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Borussia Dortmund កីឡាករ​ Erling Haland អាច​នឹង​ទៅ​លេង​នៅ​ក្លឹប​ Liverpool បាន​។

លោក​ Freund បាន​និយាយ​ថា​៖” Haland អាច​នឹង​ទៅ​ទី​ហ្នឹង​បាន​។ និយាយ​ទៅ​គេ​អាច​គេ​ទៅ​លេង​បាន​គ្រប់​ក្លឹប​ទាំង​អស់​នៅ​ក្នុង​ពិភពលោក​នេះ​បាន​ “។

លោក​បាន​បន្ត​ថា​៖” ចំពោះ​អត្តចរិត​ ភាព​ជឿជាក់​ និង​សមត្ថភាព​របស់​គេ​ពេល​នេះ​ ​ គេ​នឹង​អាច​ឈរ​ជើង​ក្នុង​បាល់ទាត់​អឺរ៉ុប​ ១០​ឆ្នាំ​ទៅ​មុខ​ទៀត​ “។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Haland បាន​មក​លេង​ក្នុង​ក្រុម​ឈុត​ធំ​ចាប់​តាំង​ពី​ឆ្នាំ ២០១៥​មក​ដោយ​ចូល​រួម​លេង​បាន​ ១៣៩​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៩៤គ្រាប់​៕

ប្រភព៖sabay

Most Popular

To Top