ព័ត៌មានអន្តរជាតិ

បិទវេបសាយសិច នៅថៃធ្វើឲ្យមានការ តវ៉ាប្រឆាំងជាច្រើន តាមបណ្តាញសង្គម

បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា រដ្ឋាភិបាលថៃ បានប្រកាសថា ខ្លួនបានបិទវេបសាយ Pornhub និងវេបសាយស្រដៀងគ្នា ចំនួន 190 ផ្សេងទៀត ដែលជាវេបសាយសិច និងរូបភាពអាសអាភាស ។

ទោះជាយ៉ាងណាក្តី មកដល់ពេលនេះ វាបានកំពុងតែបណ្តាល ឱ្យមានការខឹងសម្បារ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមយ៉ាងខ្លាំងចំពោះ ការសម្រេចចិត្តលើកនេះ ។

រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារ ឌីជីថល លោក Puttipong Punnakanta បាននិយាយថា ការបិទវេបសាយសិច ទាំងនេះ គឺ ជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែង របស់រដ្ឋាភិបាលប្រឆាំងទៅភាព យន្តអាសអាភាស និងជាពិសេសការភ្នាល់ហ្គេម អនឡាញ ដែលវាសុទ្ធតែ
ជារឿងខុសច្បាប់ក្រោមរដ្ឋធម្មនុញ របស់ប្រទេសថៃ ។

ការប្រកាសនេះ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាំគ្នា ធ្វើយុទ្ធនាការប្រឆាំងទាំងនៅលើ Twitter ផងនិង Facebook ផង។គួរឲ្យដឹងដែរថា វេបសាយ Pornhub មានអ្នកប្រើប្រាស់ជនជាតិ ជាអ្នកបានចំណាយពេលទស្សនា វេបសាយច្រើនបំផុត លើលោកកាលពីឆ្នាំទៅគឺ ប្រមាណជា 11 នាទីនិង 21 វិនាទីក្នុងមួយនាក់ ៕

Most Popular

To Top