ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងហាម មិនឲ្យជប់បារីនៅទីសាធារណៈ ដើម្បីការពារអាយុជីវិត និងសុខភាព

បរទេស ៖ ទីភ្នាក់ងារ សារព័ត៌មានផ្លូវការ របស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានដាក់បម្រាម ហាមមិនឲ្យជក់ បារីនៅទីសាធារណៈនានា ក្នុងគោលបំណងបង្កើតបរិយាកាស រស់នៅប្រកបដោយវប្បធម៌ និងអនាម័យ ។

ច្បាប់ដែលដាក់ចេញ នៅក្នុងកិច្ចប្រជុំមួយ របស់សភាកាលពីថ្ងៃពុធនោះ តាមសេចក្តីរាយការណ៍ គឺហាមឃាត់មិនឲ្យជប់បារី នៅក្នុងទីនានា ដូចជារោងមហោស្រព មន្ទីរពេទ្យ ភោជនីយដ្ឋាន និងនៅលើរថយន្តដឹក ជញ្ជូនសាធារណៈ។

កាសែត KCNA បាននិយាយថា ច្បាប់ប្រឆាំងការជក់បារីនេះ មានគោលបំណងការពារជីវិតនិងសុខភាព តាមរយៈការរឹតបន្តឹងការគ្រប់គ្រងផ្នែកច្បាប់និងសង្គម លើការផលិតនិងលក់បារី និងលើការជក់បារី ហើយច្បាប់នេះ រួមមានទាំងការដាក់ទោសសម្រាប់ការបំពាន តែនៅមិនទាន់បង្ហាញច្បាស់លាស់នៅឡើយនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top