ព័ត៌មានអន្តរជាតិ

IA អាចបង្ហាញរោគសញ្ញា នៃជំងឺមហារីកសុដន់ ពីថតកាំរស្មី ដើម្បីជួយអ្នកជំនាញ ផ្នែកកាំរស្មី រកមើលកោសិកាមានជំងឺ

អង់គ្លេស ៖ ប្រព័ន្ធបញ្ញាសិប្បនិម្មិត (IA)កំពុងត្រូវ បានបណ្តុះបណ្តាល ដើម្បីជួយអ្នកវិទ្យាសាស្ត្រ ផ្នែកកាំរស្មីឲ្យដឹងពីសញ្ញា ដែលអាចកើតមាន នៃជំងឺមហារីកសុដន់ ពីការថតចម្លងថតកាំរស្មី និងធ្វើឲ្យប្រសើរឡើង នូវការធ្វើរោគវិនិច្ឆ័យ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

អ្នកវិទ្យាសាស្ត្រមកពីក្រុមហ៊ុន បារាំង Therapixel ដែលទទួលខុសត្រូវ ផ្នែកទន់ AI ថ្មីនិយាយថា វាអាចធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពរបស់អ្នកវិទ្យាសាស្ត្រ ប្រើកាំរស្មីក្នុងការ ធ្វើរោគវិនិច្ឆ័យ កាន់តែមានប្រសិទ្ធភាព និងត្រឹមត្រូវ។ ជំងឺមហារីកសុដន់គឺជាជំងឺមហារីកទូទៅបំផុត នៅចក្រភពអង់គ្លេសស្មើនឹង ១៥ ភាគរយនៃករណីមហារីកថ្មី ទាំងអស់ក្នុងឆ្នាំ ២០១៧ មាន ៥៤,៧០០ ករណីជារៀងរាល់ឆ្នាំលើស្ត្រី និង ៣៩០ នាក់ចំពោះបុរស ។

ការពិនិត្យរកមើលជំងឺមហារីកសុដន់ ជាមួយនឹងម៉ាស៊ីនថតកាំរស្មី ត្រូវបានបង្ហាញឲ្យប្រសើរឡើង នូវការ ព្យាករណ៍ និងកាត់បន្ថយអត្រាស្លាប់ ដោយការរកឃើញជំងឺ នៅដំណាក់កាលដំបូង ដែលអាចព្យាបាលបាន ។ ប៉ុន្តែជំងឺមហារីកជាច្រើន ត្រូវបានខកខានក្នុងការ ពិនិត្យមើលថតកាំរស្មី ហើយការរកឃើញ គួរឲ្យសង្ស័យជារឿយៗ ប្រែជាមានភាពទន់ភ្លន់ ឧបករណ៍ថ្មីនេះអាចជួយបង្កើន ភាពខុសគ្នារវាងការរកឃើញស្រាល និងគ្រោះថ្នាក់ និងបង្កើនល្បឿនការងារសម្រាប់អ្នកថតកាំរស្មី ៕ដោយ៖លី ភីលីព

Most Popular

To Top