បរទេស៖ក្រុមហ៊ុនការពារជាតិ BAE Systems តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ក្រុមហ៊ុនទើបបានស្នើសុំកញ្ចប់ថវិកាមួយដើម្បីគាំទ្រ ដល់កម្មវិធីអភិវឌ្ឍផលិតយន្តហោះចម្បាំងជំនាន់ថ្មី F-X របស់ជប៉ុន។
យោងទៅសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន បានឲ្យដឹងថា ក្រុមហ៊ុន BAE បានឆ្លើយតបចំពោះសំណើសុំព័ត៌មានមួយ ពីទីភ្នាក់ងារបញ្ជាទិញ បច្ចេកវិទ្យានិងដឹកជញ្ជូនរបស់ក្រសួងការពារជាតិជប៉ុន ជាមួយកញ្ចប់ថវិកាស្នើឡើងមួយ ដែលគូសបញ្ជាក់ពីសមត្ថភាពបច្ចេកទេសនៅគ្រប់ចំណុចសំខាន់ៗរបស់ក្រុមហ៊ុន។
លោក BAE Systems ជានាយកផ្នែកដឹកជញ្ជូនជប៉ុនសម្រាប់ពាណិជ្ជកម្មដែនអាកាសរបស់ក្រុមហ៊ុន បាននិយាយថា “យើងជឿជាក់យ៉ាងមុតមាំថា យើងអាចបន្ថែមគុណតម្លៃដ៏សំខាន់ឲ្យកម្មវិធីយន្តហោះចម្បាំង F-X។ យើងទន្ទឹងរង់ចាំធ្វើការវិវត្តទៅមុខបន្ថែមទៀត នូវកិច្ចពិភាក្សាគ្នារបស់យើង ហើយយើងទទួលបានកិត្តិយស ដែលមានឱកាសសហការគ្នាជាមួយប្រទេសជប៉ុនលើកម្មវិធីនេះ”៕ ប្រែសម្រួល៖ប៉ាង កុង