បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ បានឲ្យដឹងថា ទំហំនៃការនាំចេញរបស់ប្រទេសឡាវ ទៅកាន់ប្រទេសវៀតណាម សម្រាប់ឆ្នាំ២០២០នេះមានចំនួន
កើនឡើងជាធម្មតា ទោះបីជាកំពុងជួបប្រទះបញ្ហាកូវីដ១៩ក្តី ។
កាលពីឆ្នាំ២០១៩ ការនាំចេញរបស់ឡាវ ទៅកាន់វៀតណាមមាន ចំនួនប្រមាណជា៧៥៤,៤លានដុល្លារអាមេរិក ក្នុងពេល៩ខែដើមឆ្នាំខណៈដែលពេលវេលា ដូចគ្នានៅឆ្នាំ២០២០នេះឡាវទទួលបានប្រមាណជា៧៥៨លានដុល្លារអាមេរិក នេះបើយោងតាមការបញ្ជាក់ របស់ក្រសួងពាណិជ្ជកម្មរបស់ប្រទេសឡាវ។
ទោះបីជាយ៉ាងណាក្តីក្រសួង ក៏បានបញ្ជាក់ដែរថា ទំហំនៃការនាំចូលទំនិញពីវៀតណាមមកវិញ មានការធ្លាក់ចុះពោលគឺ ៤៥៨លានដុល្លារកាលពី៩ខែឆ្នាំ២០១៩ប្រៀបធៀបនឹង៩ខែ
ឆ្នាំ២០២០នេះមានត្រឹមតែ ៤១០លានដុល្លារអាមេរិក ៕
ប្រែសម្រួល៖ស៊ុនលី