ព័ត៌មានអន្តរជាតិ

ជប៉ុន បើកការិយាល័យ គាំទ្រការនិយាយ ភាសាអង់គ្លេស ដើម្បីទាក់ទាញក្រុមហ៊ុន ហិរញ្ញវត្ថុបរទេស

តូក្យូ ៖ រដ្ឋមន្រ្តីក្រសួង ហិរញ្ញវត្ថុ លោក Taro Aso បានមានប្រសាសន៍ថា ប្រទេសជប៉ុន នឹងបើកការិយាល័យគាំទ្រ និយាយភាសាអង់គ្លេស សម្រាប់ក្រុមហ៊ុនគ្រប់គ្រង ទ្រព្យសម្បត្តិបរទេស ដែលកំពុងរកស៊ីក្នុងប្រទេសនេះ នាខែមករាខាងមុខ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ការផ្លាស់ប្តូរនេះបានកើតឡើង នៅពេលប្រទេសជប៉ុន បានស្វែងរកអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីទាក់ទាញអ្នកជំនាញបរទេស ខណៈអ្នកជំនាញបាននិយាយថា ទីក្រុងតូក្យូចាំបាច់ត្រូវដោះស្រាយបញ្ហា ដូចជាអត្រាពន្ធខ្ពស់ និងកង្វះភាសាអង់គ្លេស នៅកន្លែងធ្វើការ ។

រដ្ឋាភិបាលនិយាយថា ការិយាល័យចូលទីផ្សារហិរញ្ញវត្ថុ នឹងត្រូវបង្កើតឡើង ដោយទីភ្នាក់ងារ សេវាកម្មហិរញ្ញវត្ថុ និងការិយាល័យហិរញ្ញវត្ថុ ក្នុងស្រុកនឹងផ្តល់ជំនួយ ជាភាសាអង់គ្លេស ដល់អ្នកគ្រប់គ្រងទ្រព្យសម្បត្តិបរទេស ដែលមានគម្រោង ទៅធ្វើការនៅប្រទេសជប៉ុន ខណៈ អាជីវកម្មបរទេសអាចដាក់ពាក្យ សុំចុះឈ្មោះប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសនេះនិយាយអង់គ្លេស ៕ដោយ៖លី ភីលីព

Most Popular

To Top