ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យា យក្សកូរ៉េខាងត្បូង Samsung បើកដំណើរការស្មាតហ្វូន អាចបត់បានជា មួយប្រព័ន្ធ 5G

កូរ៉េខាងត្បូង ៖ ក្រុមហ៊ុន Samsung Electronics Co Ltd បានបង្ហាញ នូវស្មាតហ្វូនទំនើបចុងក្រោយ បង្អស់ W21 5G តាមរយៈការចាប់ដៃគូ ជាមួយក្រុមហ៊ុន ទូរគមនាគមន៍ដ៏ធំ របស់ប្រទេសចិន ក្នុងគោលបំណង ដើម្បីទទួលបានចំណែកទីផ្សារ ស្មាតហ្វូនធំបំផុត របស់ពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ស្មាតហ្វូននេះ បំពាក់ដោយបច្ចេកវិទ្យា 5G ចំពោះស្មាតហ្វូនដ៏ទំនើបដើរ តួជាថេប្លេតនៅពេលបើកហើយ ក្លាយជាទូរស័ព្ទពេលបិទ ។ នៅពេលបត់ឡើងស្មាតហ្វូននេះ មានអេក្រង់ទំហំ ៦.២ អ៊ីញប្រភេទ AMOLED ត្រូវបានរចនាឡើងឲ្យសមនឹងបាតដៃ ហើយនៅពេលបើក វាមានអេក្រង់ទំហំ ៧,៦ អ៊ីញមានទំហំប៉ុនថេប្លេត ដែលមានអត្រាស្រស់ ១២០ ហឺត។
ស្មាតហ្វូនមានតម្លៃ ១៩,៩៩៩ យ័ន (៣០០០ដុល្លារ) W21 5G បំពាក់បន្ទះឈីប Snapdragon 865 និងមានអង្គផ្ទុកទិន្នន័យទំហំ ៥១២GB និងថាមពលថ្ម ៤.៥០០ mAh ។ វាក៏មានរន្ធស៊ីមកាតចំនួន២ផងដែរ ។ កាលពីឆ្នាំមុនក្រុមហ៊ុន Samsung បានបង្ហាញស្មាតហ្វូនអាចបត់ បានជាអ្នកប្រើប្រាស់លើកដំបូង របស់ខ្លួនគឺ Galaxy Fold ។

ការចេញលក់ស្មាតហ្វូន អាចបត់បានជាសកល នឹងកើនឡើងពីក្រោម ១ លានគ្រឿងក្នុងឆ្នាំ ២០១៩ ដល់ ១០០ លាននៅឆ្នាំ ២០២៥ នេះបើយោងតាមការស្រាវជ្រាវ ចុងក្រោយពី Strategy Analytics ។ វាបានព្យាករណ៍ថាផ្នត់អាចបត់ បាននឹងក្លាយជាផ្នែក ដែលរីកចម្រើនលឿនបំផុត នៅក្នុងទីផ្សារស្មាតហ្វូនលំដាប់ខ្ពស់ សម្រាប់ទសវត្សរ៍បន្ទាប់។

របាយការណ៍ពីទីប្រឹក្សាប្រឹក្សាទីផ្សារ Canalys បានបង្ហាញថា ក្រុមហ៊ុន Samsung បាននាំចេញស្មាតហ្វូនចំនួន ៥៣,៧ លានគ្រឿង ដែលជាការធ្លាក់ចុះ ៣០ ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនដែលទទួល បានចំណែកទីផ្សារ ១៨,៩ ភាគរយនៅក្នុងទីផ្សារស្មាតហ្វូន ពិភពលោក ៕ដោយ៖លី ភីលីព

Most Popular

To Top