ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីកម្រិត៥,៨រ៉ិចទ័របានវាយប្រហារតំបន់ដែនកោះបន្ទុះភ្នំភ្លើងនៅក្នុងប្រទេសជប៉ុន ។
យោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៨រ៉ិចទ័រ បានកើតឡើងនៅលើដែនកោះបន្ទុះភ្នំភ្លើង ដែលជាតំបន់មួយនៅក្នុងប្រទេសជប៉ុន នៅវេលាម៉ោង០១និង១០នាទីព្រឹក ម៉ោងសកល នៅថ្ងៃសៅរ៍នេះ ។
ចំណុចកណ្តាលនៃគ្រោះរញ្ជួយដី មានជម្រៅ១៧,៧៦គីឡូម៉ែត្រ ហើយតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់២៥.៦៨៩៣ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៤៣.៦២៧៣ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត ។
ក្រោយករណីរញ្ជួយដីនេះដែរ នៅមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់អំពីការខូចខាត ឬបាត់បង់ជីវិតនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា