ព័ត៌មានអន្តរជាតិ

សហសមយុទ្ធ អាមេរិក-ជប៉ុន មានកងទ័ពជាង៤ម៉ឺននាក់ចូលរួម ទទួលបានភាពជោគជ័យ

បរទេស៖ សហសមយុទ្ធ Keen Sword 21 ជាសមយុទ្ធយោធារយៈពេល១១ថ្ងៃ ដែលមានកងទ័ពអាមេរិកចំនួន៩.០០០នាក់ និងកងកម្លាំងស្វ័យការពារជប៉ុនចំនួន៣៧.០០០នាក់ ចូលរួមនោះ តាមសេចក្តីរាយការណ៍ ត្រូវបានគេប្រកាសពីថាបានទទួលជោគជ័យ នៅពេលបញ្ចប់។ 

ក្នុងសេចក្តីថ្លែងការណ៍មួយ ក្នុងពិធីបញ្ចប់សមយុទ្ធនាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកឧត្តមសេនីយ៍ Kevin Schneider ជាមេបញ្ជាការកងកម្លាំងនៅជប៉ុនរបស់អាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “សមយុទ្ធ Keen Sword គឺជាភាពជោគជ័យដ៏មហិមាមួយ ទាក់ទងទៅនឹងកិច្ចប្រតិបត្តិការនិងការរួមបញ្ចូលគ្នា ជាមួយសម្ពន្ធមិត្តរបស់យើង”។ 

លោក Schneider បាននិយាយបន្តទៀតថា “តាមរយៈការសិក្សាពីគ្នានិងការធ្វើការងាររួមគ្នា យើងមិនត្រឹមតែធ្វើឲ្យកាន់តែប្រសើរឡើង នូវសមត្ថភាពរួមនិងទេ្វភាគី របស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានបង្ហាញឲ្យឃើញនូវការ ប្តេជ្ញាឥតងាករេរបស់យើង ចមពឡសម្ពន្ធភាពអាមេរិក-ជប៉ុន ដែលជាមូលដ្ឋានគ្រឹះសន្តិភាព ស្ថិរភាពនិងសន្តិសុខ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អស់រយៈពេល៦០ឆ្នាំកន្លងមក”៕

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top