ព័ត៌មានអន្តរជាតិ

អង្គភាពផែ្នកជួសជុល កងកម្លាំងម៉ារីនអាមេរិក បញ្ជូន ទៅកោះអូគីណាវ៉ា

បរទេស៖ សេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា កងកម្លាំងម៉ារីនសហរដ្ឋអាមេរិក នៅមូលដ្ឋានយោធា Camp Kinser កោះអូគីណាវ៉ា ប្រទេសជប៉ុន កំពុងតែធ្វើការត្រួតពិនិត្យតាមបែបបច្ចេកទេស ចំពោះឧបករណ៍កងវរសេនាតូច ផែ្នកជួសជុលលេខ៣។ 

ក្រុមដឹកជញ្ជូនកងកម្លាំងម៉ារីនលេខ៣ របស់កងវរសេនាតូច ដែលផ្នែកមួយរបស់ទីបញ្ជាការផ្នែកថែទាំ ជួសជុលនាវាចម្បាំងកងកម្លាំងម៉ារីន បានចាកចេញពីមូលដ្ឋានរបស់ខ្លួន ក្នុងរដ្ឋហ្សកហ្ស៊ី កាលពីខែតុលា ហើយធ្វើដំណើរមកកោះអូគីណាវ៉ា ដើម្បីធ្វើតេស្តក្រិតតាមខ្នាត ក្នុងដំណើរគាំទ្រដល់កងកម្លាំងម៉ារីន។ 

នាពេលបច្ចុប្បន្ននេះ វាគឺជាអង្គភាពចម្បាំងដែលបញ្ជូនទៅមុខ ដែលផ្តល់ឲ្យសេវាកម្មគាំទ្រសម្រាប់កងកម្លាំងបេសនកម្មម៉ារីនលេខ៣ ដែលគេស្គាល់ថា III MEF និងដែលកំពុងតែធ្វើប្រតិបត្តិការ នៅក្នុងដែនទទួលខុសត្រូវក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top