ព័ត៌មានអន្តរជាតិ

អូស្ត្រាលីនិយាយថា ការរំខានលើពាណិជ្ជកម្ម ពីសំណាក់ចិន នឹងធ្វើឲ្យមានបញ្ហាកាន់តែធំ

បរទេស ៖ សារព័ត៌មានបរទេសនៅថ្ងៃសុក្រនេះ បានសរសេរថា អូស្រ្តាលីបានបញ្ជាក់ថា ខ្លួនកំពុងត្រួតពិនិត្យការនាំ ចេញទៅកាន់ប្រទេសចិន យ៉ាងជិតស្និទ្ធចំពេលមានរបាយការណ៍
ដែលបង្កការរំខានយ៉ាងខ្លាំង ដែលក្រុមអ្នកទិញជាជនជាតិចិន កំពុងត្រូវបានគេប្រាប់មិនឱ្យទិញទំនិញអូស្ត្រាលីចំនួន ៧ ប្រភេទ ដែលរាប់ចាប់ពីធ្យូងថ្មរហូត
ដល់ស្រានិងកំពុងបង្កភាពតាន តឹងផ្នែកការទូតបន្ថែមទៀត។

គួរឲ្យដឹងដែរថា ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី បានរាយការណ៍ថាអ្នកនាំចូលជនជាតិចិន ត្រូវបានព្រមានជាផ្លូវការដោយមន្រ្តីគយថា ទំនិញដែលរួមមានរ៉ែទង់ដែង
ស្ករសឈើនិងបង្កងនឹងប្រឈម នឹងការត្រួតពិនិត្យកាន់តែតឹង រឹងឡើចាប់ពីថ្ងៃសុក្រនេះហើយ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Simon Birmingham បាននិយាយថា មន្ត្រីចិនបានបដិសេធជាសាធារណៈ និងឯកជនថាកិច្ចប្រឹងប្រែង
សម្របសម្រួលណាមួយកំពុងត្រូវ បានធ្វើឡើងដើម្បីប្រឆាំងនឹងប្រទេសអូស្រ្តាលី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top