បរទេស៖ កាលពីចុងសប្តាហ៍កន្លងទៅនេះ ជើងហោះហើរលើកដំបូង ដែលបានដឹកភ្ញៀវទេសចរ ជនជាតិអ៊ីស្រាអែល ទៅកាន់ប្រទេសអារ៉ាប់រួម បានចុះចតនៅទីក្រុងឌុបៃ ដែលវាត្រូវបានគេមើលឃើញថា គឺជាសញ្ញាចុងក្រោយនៃកិច្ចព្រមព្រៀង ធ្វើឲ្យធម្មតាឡើងវិញ រវាងប្រទេសទាំងពីរ។
ជើងហោះហើររបស់ FlyDubai លេខ FZ8194 បានចុះចត នៅអាកាសយានដ្ឋានអន្តរជាតិឌុបៃនៅវេលាម៉ោង ៥ និង ៤០ នាទីល្ងាច ដោយនាំភ្ញៀវទេសចរទៅកាន់ទីក្រុង ដែលពោរពេញទៅដោយ អគារខ្ពស់កប់ពពកបន្ទាប់ ពីធ្វើដំណើរប្រហែល ៣ ម៉ោង។
គួរឲ្យដឹងដែរថា ក្រុមហ៊ុនអាកាសចរណ៍ ដែលមានតម្លៃថោកមួយនេះ បានបញ្ជូនយន្តហោះប៊ូអ៊ីង ៧៣៧ របស់ខ្លួនមួយគ្រឿង ទៅកាន់អាកាសយានដ្ឋានអន្តរជាតិបេនហ្គួរីស ក្នុងទីក្រុងតេអាវីកាលពីព្រឹកថ្ងៃអាទិត្យ ដើម្បីទទួលយកអ្នកដំណើរទាំងនេះ៕
ប្រែសម្រួល៖ស៊ុនលី