កីឡា

សិក្ខាកាម១៦នាក់​ ទទួលលទ្ធផលល្អ នៃវគ្គបណ្តុះបណ្តាល មន្ត្រីរៀបចំការប្រកួត និងចៅក្រមកម្រិតមធ្យម កីឡាឡើងភ្នំ

ខេត្តសៀមរាប ៖ វគ្គបណ្តុះបណ្តាល មន្ត្រីរៀបចំការប្រកួត និងចៅក្រម កម្រិតមធ្យមកីឡាឡើងភ្នំ ឆ្នាំ២០២០ ខេត្តសៀមរាបនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១២០បានបញ្ចប់ ដោយជោគជ័យ សម្រាប់វគ្គនេះរៀបចំឡើង ដោយហព័ន្ធកីឡាឡើងភ្នំកម្ពុជា ក្រោមការឧបត្ថម្ភថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោក អ៊ុង សេរីឌី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ជាប្រធានបាននិយាយថា សហព័ន្ធបានទទួលថវិកា គាំទ្រពីក្រសួង អប់រំ យុវជន និងកីឡា ដើម្បីពន្លឿនការអភិវឌ្ឍ ចាប់តាំងពីឆ្នាំ២០១៨ និងបន្តបន្ទប់មក បានធ្វើឱ្យដំណើការរដ្ឋបាល ការបង់សមាជិកភាព ទៅសហព័ន្ធអន្តរជាតិ ការបង្កើតវេបសាយ ការទ្រទ្រង់មន្ត្រីប្រចាំការ និងសម្ភាររដ្ឋបាល មានភាពងាយស្រួល និងដំណើរការជាប្រក្រតី ។

ចំពោះធនធានមនុស្សយើង បានរៀបចំវគ្គបណ្តោះបណ្តាលគ្រូបង្វឹក កម្រិតមូលដ្ឋាន២៥នាក់នៅឆ្នាំ២០១៨ មន្រ្តីរៀបចំការប្រកួត និង ចៅក្រមកម្រិតមូលដ្ឋាន ២៥នាក់នៅឆ្នាំ២០១៩ និងមន្រ្តីរៀបចំការប្រកួត និង ចៅក្រមកម្រិតមធ្យម២៥នាក់ នៅឆ្នាំ២០២០នេះ ។
ធនធានដែលបានបណ្តុះបណ្តាលនេះ បានទៅបម្រើនៅក្នុងវិស័យកីឡាឡើងភ្នំកម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាក់ស្តែងមន្ត្រីរៀបចំការប្រកួត និង ចៅក្រម មុនការបណ្តុះបណ្តាល នៅរៀងរាល់ការប្រកួតយើងតែងតែ ពឹងផ្អែកទៅលើមន្ត្រីបច្ចេកទេស ជនជាតិជប៉ុន ប៉ុន្តែបន្ទាប់ពីការបណ្តុះបណ្តាល ហើយចាប់ពីឆ្នាំ២០១៩ យើងទទួលខុសត្រូវ រៀបចំការប្រកួតដោយខ្លួនឯង ។

វគ្គនេះមានសិក្ខាកាមចូលរួម សរុប២៥នាក់ ស្រី០៦នាក់មកពីខេត្តសៀមរាប២២នាក់ ខេត្តប៉ៃលិន ០២នាក់ រាជធានីភ្នំពេញ០១នាក់ បង្រៀនដោយគ្រូខ្មែរ ដែលបានទៅបណ្តុះបណ្តាល ពីសហព័ន្ធអន្តរជាតិ ហើយការបង្រៀនទ្រឹស្តីធ្វើនៅអនុវិទ្យាល័យព្រះឥន្ទកោសានេះ ផ្នែកទ្រឹស្តីរួមមានកិច្ចការរដ្ឋបាល ការត្រៀមលក្ខណៈមុនពេលប្រកួត បទបញ្ជានៃការប្រកួត តួនាទី និងភារកិច្ចរបស់មន្ត្រីរៀបចំការប្រកួត និង ចៅក្រម រីឯការអនុវត្តធ្វើនៅជញ្ជាំងអង្គរភ្នំខ្លែម និងបានធ្វើការប្រឡង ដើម្បីវាយតម្លៃបញ្ចប់វគ្គ។
ឆ្លងតាមវគ្គ និងការប្រឡង ជាលទ្ធផលយើងទទួលបាន៖ លទ្ធផលល្អណាស់ចំនួន០២នាក់ លទ្ធផលល្អចំនួន១៦នាក់ លទ្ធផលមធ្យមចំនួន០៦នាក់ និងខ្សោយ០១នាក់។

Most Popular

To Top