អាល្លឺម៉ង់៖ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ ដ៏ល្បីល្បាញBMW កំពុងនាំអ្នកដំណើរទៅកម្ពស់ថ្មីជាមួយនឹងប្រព័ន្ធបើកបរអគ្គិសនីដំបូងបង្អស់ ដោយមានស្លាបដែលមានល្បឿនដល់ទៅ ១៨៦ ម៉ាយល៍ក្នុងមួយម៉ោង កាលឈុតបុរាណបាន ត្រឹមតែ ៦២ ម៉ាយក្នុងមួយម៉ោង តែប៉ុណ្ណោះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ការរចនានេះគឺជាចំណុចមួយផ្នែករបស់អ្នកជំនាញ ផ្នែកលោតផ្លោះ លោក Peter Salzmann ដែលបានធ្វើការជាមួយក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ ដើម្បីនាំចក្ខុវិស័យពីគំនូរមួយទៅការសាកល្បងហោះហើរលើកដំបូង។ ដើមទ្រូងអ្នកហោះត្រូវបានតោងទៅនឹងឈុតមានម៉ាស៊ីនកាបូន២គ្រឿង ដោយផ្តល់ថាមពល ៧.៥ kW, ល្បឿនប្រហែល ២៥,០០០ rpm និងទិន្នផលសរុប ១៥ គីឡូវ៉ាត់/ម៉ោងអាចប្រើបាន ៥ នាទី។
សម្រាប់ការហោះហើរលោក Salzmann កម្ពស់ ១០,០០០ ហ្វីតចូលទៅក្នុងអាកាសលើជួរភ្នំអាល់ បន្ទាប់ពីមិនគួរឲ្យជឿបានកើនឡើងឆ្ពោះទៅទិសដៅនៃភ្នំ ដោយហោះឡើងលើកំពូលភ្នំក្នុងការហោះហើរចោត។គំនិតនៃស្លាបអគ្គិសនីសម្រាប់ លោកSalzmann មកពីប្រទេសអូទ្រីសកាលឆ្នាំ២០១៧ បានចាប់ផ្តើមជាគំនូរព្រាងប្រែទៅជាគំរូ ឌីជីថលហើយបន្ទាប់មកជាគំរូដំបូង។
លោក Salzmann ពន្យល់ថា វត្ថុដំបូងត្រូវបានធ្វើឡើងពី ក្រដាសកាតុង និងកេស ហើយខ្ញុ
បានសាងសង់វាឡើងដើម្បីឲ្យខ្ញុំមានអារម្មណ៍ ចំពោះទំហំនៃការហោះហើរ ពោលគឺអង្គភាពចេញផ្សាយរួមទាំងអាគុយ និងរបស់របរទាំងអស់ដែលនៅជាមួយវា៕