បរទេស៖ សារព័ត៌មាន Daily Mail បានដកស្រង់សំដីអតីតជំនួយការរបស់សេតវិមានបានអោយដឹងថា លោកស្រី Melania Trump កំពុង“ រាប់នាទី” មុនពេលដែលលោកស្រីអាចលែងលះជាមួយលោកដូណាល់ត្រាំ ដែលត្រូវបានគេព្យាករណ៍ថា នឹងបាត់បង់ការិយាល័យ Oval Office ទៅលើអ្នកប្រជាធិបតេយ្យ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា អតីតជំនួយការ គឺលោកស្រី Omarosa Manigault Newman បាននិយាយថា លោកស្រី “Melania កំពុងរាប់ជារៀងរាល់នាទីរហូតដល់លោកអស់តំណែង ហើយនាងអាចលែងលះ” ។ ប្រសិនបើ Melania ព្យាយាមទាញភាពអាម៉ាស់ចុងក្រោយហើយចាកចេញនៅពេលលោកត្រាំ នៅជាប្រធានាធិបតី នោះលោកនឹងរកវិធីដាក់ទណ្ឌកម្មនាង” ។
យោងតាមជំនួយការដដែល គឺអាពាហ៍ពិពាហ៍រវាងលោកដូណាល់ត្រាំនិង Melania គឺជាពាពាហ៍ពិពាហ៍ “ប្រតិបត្តិការ” ហើយពួកគេមានបន្ទប់គេងដាច់ដោយឡែកនៅសេតវិមាន។
ចំណែកអតីតជំនួយការ លោក ត្រាំ គឺ លោក Stephanie Wolkoff បានអះអាងថាលោកស្រី Melania បានចរចាឡើងវិញនូវកិច្ចព្រមព្រៀងក្រោយការបង្កើតថ្មីដើម្បីឱ្យកូនប្រុសរបស់លោកស្រី គឺ Barron អាចមានចំណែកស្មើគ្នានៅក្នុងទ្រព្យសម្បត្តិរបស់លោក ត្រាំ ៕ប្រែសម្រួលៈ ណៃ តុលា