ព័ត៌មានអន្តរជាតិ

តាក់ស៊ីអាកាស នឹងបង្ហាញខ្លួនលើកដំបូង នៅអាមេរិក ខណៈក្រុមហ៊ុនអាកាសចរណ៍ អាល្លឺម៉ង់ គ្រោងសាងសង់ មជ្ឈមណ្ឌលដឹក ជញ្ជូនទំហំ ៥៦,០០០ ហ្វីតការ៉េ

រដ្ឋផ្លរីដា ៖ តាក់ស៊ីអាកាស អាចបំពេញ ការងារ លើមេឃនៅ Orlando រដ្ឋផ្លរីដាក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍អាល្លឺម៉ង់ កំពុងស្វែងរកការ លើកទឹកចិត្តពន្ធ ពីទីក្រុងដើម្បីសាងសង់ មជ្ឈមណ្ឌល ដឹកជញ្ជូន ដែលមានទំហំ ៥៦,០០០ ហ្វីតការ៉េ ដែលមានទីតាំងចុះចត នៅឆ្នាំ ២០២៥ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមហ៊ុន Lilium Aviation គ្រោងនឹងនាំយក យន្ដហោះដឹកអ្នក ដំណើរចំនួន ៥ របស់ខ្លួនមកកាន់សហគមន៍Lake Nona ដែលនឹងក្លាយជាជំហ៊ានមួយ ក្នុងការកសាង បណ្តាញដឹកជញ្ជូន ដ៏ធំមួយនៅទូទាំងប្រទេស ។ រោងចក្រនេះដែលមានទឹកប្រាក់សរុប ២៥ លានដុល្លារ អាមេរិក នឹងបង្កើតការងារថ្មីចំនួន ១៤៣ កន្លែងនៅឆ្នាំ ២០២៥ ជាកាលបរិច្ឆេទកំណត់ សម្រាប់ប្រតិបត្តិការ ។

យន្ដហោះនេះ គឺជាយន្ដហោះអាចហោះឡើងបញ្ឈរ ដែលបំពាក់ដោយម៉ាស៊ីន អេឡិចត្រូនិចទាំងអស់ ៣៦ គ្រឿងហើយត្រូវបានគេនិយាយថា ស្ងាត់ជាងឧទ្ធម្ភាគចក្រ ៦ ទៅ ៧ ដង។ ក្រុមហ៊ុន Lilium កំពុងពិភាក្សាជាមួយមន្រ្តីទីក្រុងទាក់ទងនឹងការ លើកទឹកចិត្តពន្ធសម្រាប់ការកសាង មជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំ ដែលខ្លួនគ្រោងនឹងបើកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
Orlando Business Journal រាយការណ៍ថា ដោយសារគម្រោងនេះនឹងបង្កើតការងារ ដែលមានប្រាក់ខែខ្ពស់ចំនួន ១៤៣ កន្លែងនៅក្នុងតំបន់នោះ ក្រុមហ៊ុនអាឡឺម៉ង់ កំពុងស្នើសុំ ពន្ធឡើងវិញ រហូតដល់៨៣១,២៥០ ដុល្លារក្នុងរយៈពេល ៩ ឆ្នាំ ។

Lilium កត់សម្គាល់ថា និយោជិក ដែលធ្វើការ នៅមជ្ឈមណ្ឌលនេះ នឹងទទួលបានប្រាក់ឈ្នួលប្រចាំ ឆ្នាំជាមធ្យម ៦៦,៤៥១ ដុល្លារខ្ពស់ជាងប្រាក់ខែ ៤៦.១៤០ ដុល្លារដោយបានបង់ទៅឲ្យអ្នក ដែលធ្វើការដឹកជញ្ជូនសាធារណៈ ៕
ដោយ៖លី ភីលីព

Most Popular

To Top