ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង សាកល្បងតាក់ស៊ីលើអាកាស គ្មានមនុស្សបើក និងត្រៀមបម្រើសេវាកម្ម ពេញលេញនៅឆ្នាំ២០២៥

សេអ៊ូល ៖ ក្រសួងដឹកជញ្ជូនបានឲ្យដឹង នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង បានសាកល្បងសេវាកម្ម តាក់ស៊ីតាមអាកាសដែល គ្មានមនុស្សបើក នៅក្នុងទីក្រុងសេអ៊ូល នៅពេលដែលខ្លួនព្យាយាមធ្វើពាណិជ្ជកម្ម សេវាកម្មភាពចល័តតាមទីក្រុងក្នុងឆ្នាំ២០២៥ ។

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលបានសាកល្បងតាក់ស៊ី Drone ចំនួន ៦គ្រឿងនៅ Yeouido ភាគខាងលិចទីក្រុងសេអ៊ូល ។

គួរបញ្ជាក់ថា នេះជាលើកទី១ ហើយដែលប្រទេសនេះសាកល្បង សេវាកម្មតាក់ស៊ីដ្រូន នៅក្នុងទីក្រុងដែលមានប្រជាជនច្រើន។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការធ្វើតេស្តស្រដៀងគ្នានេះត្រូវបានធ្វើឡើង កាលពីលើកមុននៅឯកន្លែង សាកល្បង ដែលបានកំណត់នៅអ៊ីនឈុន ដែលស្ថិតនៅភាគខាងលិចទី ក្រុងសេអ៊ូល និងយ៉ុងវ៉ុលចម្ងាយ ២០០ គីឡូម៉ែត្រខាងកើតទីក្រុងសេអ៊ូល ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top